ប្លែកៗ

វីដេអូ​ខ្លី​នេះ​បង្ហាញ​ថាជាង ២០ ឆ្នាំ​មុន​​រថយន្ត​ពិត​ជា​ផុយស្រួយ​

ការ​តេស្ត​សមត្ថភាព​ប៉ះ​ទង្គិច​របស់​រថយន្ត​ ដើម្បី​ឲ្យ​អ្នក​បើកបរ​ដឹង​ពី​កម្រិត​សុវត្ថិភាព​របស់​រថយន្ត​នីមួយៗ។ ដើម្បី​អបអរ​​ និង​ ដើម្បី​បង្ហាញ​ថា​សុវត្ថិភាព​លើ​រថយន្ត​មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ណា​ខ្លះ​ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​នេះ​ ក្រុមការងារ​ Euro NCAP បាន​បង្កើត​វីដេអូ​មួយ​ប្រៀប​ធៀប​​ពី​​សមត្ថភាព​ទ្រទ្រង់​ការ​ប៉ះទង្គិច​របស់​រថយន្ត​ម៉ូដែល​ថ្មី​មួយ​ ជា​មួយ​រថយន្ត​​ស្រដៀង​គ្នា​ផលិត​ឆ្នាំ​ ១៩៩៧។

រថយន្ត​ដែល​គេ​យក​មក​ធ្វើ​តេស្ត​គឺ​ម៉ូដែល​ Rover 100 ផលិត​ឆ្នាំ​ ១៩៩៧ និង Honda Jazz ដែល​ទើប​នឹង​ចេញ​ថ្មី។ រថយន្ត​ទាំង​ពីរ​មាន​ទំហំ​តូច​ដូច​គ្នា អាច​ផ្ទុក​មនុស្ស​បាន​ ៤ នាក់​ដូច​គ្នា​ ប៉ុន្តែ​បច្ចេកវិទ្យា​ដែល​បាន​វិវត្តន៍​រយៈពេល​ជាង ២០ ឆ្នាំ​នេះ​ បង្កើត​ចេញ​ជា​លទ្ធផល​​ពីរ​ខុស​គ្នា។ ចង់​ដឹង​ជាក់​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

Most Popular

To Top