បរទេស៖ យោងតាមការចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាប្រទេសអូស្ត្រាលីបានជួបប្រទះនូវគ្រោះ ធម្មជាតិ
ដ៏អាក្រក់មួយជាមួយនឹងកំដៅខ្លាំងបំផុត បំបែកកំណត់ត្រាដល់ទៅ៥០,៧ ភាគរយនៅទីក្រុងក្បែរជាប់ទៅនឹងឆ្នេរ។
ប្រភពដដែលបានសរសេរថាអាកាសធាតុនៅក្នុងទីក្រុង Onslow ស្ថិតនៅភាគខាងលិចនៃប្រទេសអូស្ត្រាលីបានកើនឡើង
ដល់កម្រិតខ្ពស់បំផុតនៅថ្ងៃនេះនិងបន្តកើនឡើងបន្តិចទៀតនៅថ្ងៃសុក្រ។
នៅថ្ងៃដដែលនេះទីក្រុង២ផ្សេងទៀតក៏ទទួលបានកំដៅជាង៥០ អង្សារដូចគ្នាដែរដូចជា Mardie និង Roebourne ។

រំលឹកដែរថាអូស្ត្រាលីនៅក្នុងរដូវកាលនេះកំពុងតែរង កំដៅខ្លាំងប៉ុន្តែជាមធ្យមទីក្រុង Onslow ជាដើមជារៀងរាល់ឆ្នាំជាមធ្យម
មានកំដៅដល់ទៅ៣៦,៥ភាគរយ៕
ប្រែសម្រួល៖ស៊ុនលី
