ប្លែកៗ

សត្វសុនខជាង ១០០ក្បាល ដែលសង្គ្រោះពីកន្លែងចិញ្ចឹម ដើម្បីកាប់សាច់ មានសំណាងទទួលបាន សិទ្ធិជ្រកកោន ដល់អាមេរិក និងកាណាដា

បរទេស៖ ឆ្កែ Russell ធ្លាប់ត្រូវបានគេកំណត់ថា ជាអាហារ ខណៈដែលវាត្រូវបានគេដាក់នៅក្នុងទ្រុង ខ្សែលួសដ៏កខ្វក់មួយ នៅក្នុងកសិដ្ឋានចិញ្ចឹមឆ្កែយកសាច់ ក្នុងទីក្រុង Jeonju ខេត្ត North Jeolla ប្រទេស កូរ៉េខាងត្បូង។

ប៉ុន្តែជោគវាសនារបស់វា បានផ្លាស់ប្តូរបន្ទាប់ពីវា ត្រូវបានជួយសង្គ្រោះ កាលពីខែតុលាឆ្នាំមុន ហើយវាត្រូវបានគេដឹកតាមយន្តហោះ ឆ្ពោះទៅទីក្រុង តូរ៉ុនតូ ប្រទេស កាណាដា ដើម្បីស្វែងរកគ្រួសារថ្មី បីខែក្រោយមក។

យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា Russell ស្ថិតក្នុងចំណោមសត្វឆ្កែចំនួន ១១០ក្បាល ដែលត្រូវបានជួយសង្គ្រោះ ពីកសិដ្ឋានចិញ្ចឹមឆ្កែយកសាច់ នៅទូទាំងប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំមុន ដោយការិយាល័យកូរ៉េ នៃ Humane Society International (HSI) ដែលជាក្រុមសិទ្ធិសត្វ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

សត្វឆ្កែដែលបានជួយសង្គ្រោះ បានជិះយន្តហោះទៅកាន់ សហរដ្ឋអាមេរិក និង ប្រទេស កាណាដា ដើម្បីយកទៅចិញ្ចឹមនៅក្រៅប្រទេស នៅចន្លោះថ្ងៃទី១៤ និង ១៨ ខែមករា។

ការឡើងលើជើងហោះហើរចុងក្រោយ របស់សត្វសុនខ នៅថ្ងៃទី ១៨ ខែមករា មានសត្វឆ្កែចំនួន ១៨ ក្បាលត្រូវបានជួយសង្គ្រោះរួមគ្នា ពីកសិដ្ឋានចិញ្ចឹមឆ្កែយកសាច់ ក្នុងទីក្រុង Jeonju ខេត្ត North Jeolla ។ ពួកគេបានមកដល់តំបន់ដាច់ពីគេ នៅអាកាស យានដ្ឋានអន្តរជាតិ Incheon ក្នុងឡានដឹកទំនិញមួយ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top