សត្វ Bilby ជាសត្វប្រភេទ Marsupial មានត្រចៀកដូចទន្សាយ និងងាយរងគ្រោះ បានត្រូវលែងនៅក្នុងតំបន់ធំមួយគ្មានសត្វស៊ីសត្វឯទៀតជាអាហារ នៅក្នុងទីរហោដ្ឋានមួយចម្ងាយ១ពាន់ ២រយ គីឡូម៉ែត្រពីទីក្រុងស៊ីដនី។
ការលែងសត្វទាំងនេះ ជាផ្នែកមួយនៃកម្មវិធីបន្តពូជថ្មីមួយ នៅឯសួនសត្វ Taronga Western Plains Zoo ក្នុងរដ្ឋ New South Wales។ ការដោះលែងសត្វ Bilby ១០ក្បាលដើម្បីធ្វើអូស្ត្រាលី វិលត្រឡប់ទៅគ្រាមុន ដែលសត្វដើមនៅក្នុងប្រទេសនេះ មិនត្រូវយាយីដោយឆ្មាព្រៃ និងកញ្ជ្រោង។


ចាប់តាំងពីជនជាតិអឺរ៉ុប ទៅតាំងលំនៅដ្ឋាន ក្នុងប្រទេសអូស្ត្រាលី ចំនួនសត្វ Bilby បានចុះថយអស់៨០%។ ទន្សាយ បានប្រជែងជាមួយសត្វប្រភេទ Marsupial ដើម្បីរកអាហារនិងជម្រក។ សត្វទាំងនេះក៏ប្រឈមនឹងការគំរាមកំហែងឯទៀតៗ ដោយសារការរានដី និងភ្លើងឆេះព្រៃ។
Bilby ជាសត្វប្រភេទ marsupial ចេញរកស៊ីនៅពេលយប់ ហើយជីករូងនៅក្រោមដី ធ្វើជាទីជម្រកពីសីតុណ្ហភាពខ្ពស់នៅរដូវក្តៅ និងដើម្បីការពារខ្លួន ពីពួកសត្វស៊ីសត្វឯទៀតជាអាហារ។ គេស្ទង់ប្រមាណថា នៅសល់សត្វ bilby ប្រមាណ៩ពាន់ក្បាល ក្នុងព្រៃក្នុងប្រទេសអូស្ត្រាលី៕ Source: Sabay

