លោកយាយពិការភ្នែកម្នាក់ ដែលល្បីខាងទស្សន៍ទាយឆុតបំផុត ធ្លាប់បាននិយាយថា ប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងគ្រប់គ្រងផែនដីនេះ នៅថ្ងៃណាមួយ។

កាលពីឆ្នាំ ១៩៧៩ លោកយាយ Vanga បានប្រាប់អ្នកនិពន្ធម្នាក់ថា ប្រទេសរុស្ស៊ីនឹងក្លាយជា “ម្ចាស់នៃពិភពលោក” បន្ទាប់ពីទ្វីបអឺរ៉ុប ក្លាយជាទីរហោស្ថាន។ យោងតាមកាសែត Birmingham Mail លោកយាយបាននិយាយថា គ្រប់យ៉ាងនឹងរលាយដូចជាទឹកកកអីចឹង លើកលែងតែមួយប៉ុណ្ណោះ ដែលនៅដដែល នោះគឺ ភាពរុងរឿងរបស់ Vladimir និងភាពរុងរឿង នៃប្រទេស រុស្ស៊ី។
លោកយាយពិការភ្នែកខាងលើ ក៏បានបន្ថែមថា “មនុស្សជាច្រើននឹងក្លាយជា ជនរងគ្រោះ ហើយគ្មាននរណាម្នាក់អាចបញ្ឈប់រុស្ស៊ីបានទេ។ អ្វីគ្រប់យ៉ាងនឹងត្រូវកម្ចាត់ចេញ ពីផ្លូវរបស់ពួកគេ ហើយពួកគេនឹងក្លាយជាម្ចាស់នៃពិភពលោក”។
លោក វ្លាឌីមៀរ ពូទីន បានក្លាយជាប្រធានាធិបតី កាលពីឆ្នាំ ២០០០ និងបន្តកាន់អំណាច រហូតមកទល់បច្ចុប្បន្ន។ លោកកំពុងត្រូវពិភពលោក ចាប់អារម្មណ៍ក្រោយលើកទ័ព វាយចូលអ៊ុយក្រែន កាលពីពេលថ្មីៗ ដែលអាចកើតជាសង្គ្រាម កាន់តែធំ បើអឺរ៉ុប និងអាមេរិកលូកដៃ៕ Source: Sabay




