ប្លែកៗ

ខ្លោចចិត្ត! ម្តាយឪពុកអ៊ុយក្រែន សរសេរពាក្យផ្តែផ្តាំលើខ្នងកូនស្រី ប្រសិនពួកគេត្រូវស្លាប់ក្នុងសង្គ្រាម

ម្តាយឪពុកជនជាតិអ៊ុយក្រែន បានសរសេរអក្សរផ្តែផ្តាំនៅលើខ្នងកូនស្រី បង្ការខ្លាចក្រែងពួកគេស្លាប់នៅក្នុងសង្គ្រាម ហើយកូនស្រីនៅមានជីវិត។

រូបភាពដែលត្រូវបានគេចែកចាយពេញបណ្តាញសង្គម Twitter បង្ហាញពីការគិតគូរបស់ឪពុកម្តាយទៅលើកូនស្រីតូច ដែលកំពុងពេញស្រឡាញ់។ អាចថានេះជាការសរសេរផ្តែផ្តាំនៅលើខ្នងកូនស្រីតូចដែលមិនទាន់ដឹងក្តី ប្រសិនណាពួកគេត្រូវបានសម្លាប់នៅក្នុងសង្គ្រាមរវាងអ៊ុយក្រែងនិងរុស្សី។

នៅលើខ្នងក្មេងស្រីតូចរូបនោះ គេសង្កេតឃើញមាន ថ្ងៃខែឆ្នាំកំណើត ព័ត៍មានលម្អិតអំពីសាច់ញាតិ លេខទូរស័ព្ទទំនាក់ទំនង និង ទីលំនៅផងដែរ។ សង្គ្រាមអូសបន្លាយជាង ១ខែ ជីវិតពលរដ្ឋស្លូតត្រង់ស្លាប់ជាបន្តបន្ទាប់ កូនតូចៗខ្លះត្រូវព្រាត់ម្តាយឪពុកម្តាយជារៀងរហូត ត្រូវរស់នៅជាក្មេងកំព្រា ដែលនេះជាគុណវិបត្តិដ៏ធំនៃការមានសង្គ្រាម៕

ប្រភព៖ http://Sabay

Most Popular

To Top