ហេតុការណ៍ការដ៏រន្ធត់មួយបានកើតឡើងដោយយន្តហោះដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុន DHL ដែលផ្ទុកនូវសារអ៉ីម៉ែលនិងឥវ៉ាន់ជាច្រើននៅខាងក្នុង ត្រូវបានដាច់ចេញជាពីរកំណាត់ ដោយសារតែវាបានរត់ហួសផ្លូវយន្តហោះ កំឡុងពេលចតជាបន្ទាន់នៅឯប្រទេសកូស្តារីកា និងបណ្តាលឱ្យ អាកាសយានដ្ឋានអន្តរជាតិ នៅក្នុងទីក្រុងសាន់san Jose សម្រេចផ្អាកចេញជើងហោះហើរជាបណ្តោះអាសន្នសិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២។
ផ្សែងខ្មៅខ្មួលខ្មាញ់ត្រូវបានត្រូវបានហើរចេញពីយន្តហោះ ពណ៌លឿងដ៏ធំរបស់ក្រុមហ៊ុន DHL នៅកល់នឹងដីដាច់កំណាត់ជាពីរ និងត្រូវការអ្នកពន្លត់ភ្លើងមកពន្លត់ជាបន្ទាន់ យ៉ាងណាមិញសំណាងល្អមែនទែនដោយ អ្នកបើកយន្តហោះទាំង២នាក់នៅក្នុងយន្តហោះនោះមិនមានគ្រោះថ្នាក់អ្វីនោះឡើយ ដោយពួកមានសុភាពល្អធម្មតា។
សូមជម្រាបថា ក្នុងរណីចតយន្តហោះជាបន្ទាន់និងបានរត់ហួសផ្លូវនេះ ពុំមានមានអ្នកដំណើរនៅលើយន្តហោះឡើយ មានតែទំនិញ និងអ្នកបើកយន្តហោះតែ២នាក់ប៉ុណ្ណោះ ខណ: ហាតុការណ៍នេះបានធ្វើឲ្យព្រលានយន្តហោះធំជាងគេបំផុត ប្រចាំប្រទេសកូស្តារីកា ផ្អាកធ្វើប្រតិបត្តិការអស់រយ:ជាច្រើនម៉ោង ប៉ះពាល់ដល់អ្នកដំណើរ៨,៥០០នាក់ និង យន្តហោះដឹកទំនិញផ្សេងទៀតចំនួន៥៧គ្រឿង។ប្រភព៖http://Sabay









