ដាយណូស័រ គឺជាប្រភេទសត្វកាចសាហាវ មានមាឌធំ ជាសត្វលើគោក ដែលមានកម្ពស់ខ្ពស់ ជាងសត្វណាទាំងអស់ ដែលនៅរស់រានមាន ជីវិតលើភពផែនដីនាពេលបច្ចុប្បន្ន ។
យ៉ាងណាវត្តមានសត្វដាយណូស័រ លែងមានទៀតហើយ ពោលគឺផុតពូជដោយ អ្នកវិទ្យាសាស្ត្រសង្ស័យថា ដោយសារក្រុមអាចម៍ ផ្កាយធ្លាក់បំផ្លិចបំផ្លាញផែនដី និងបន្ទុះភ្នំភ្លើងដ៏ធំកាលពី៦៥លានឆ្នាំមុន ។ ការប៉ាន់ស្មាននោះខ្វែងគ្នា នឹងការស្រាវជ្រាវរកឃើញថ្មី របស់អ្នកវិទ្យាសាស្ត្រ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ដែលជឿថាការផុតពូជរបស់ដាយណូស័រ ជាដំណើរប្រែប្រួលវត្ថុមានជីវិត មិនមែនជួបឧប្បត្តិហេតុឡើយ ។
ថ្មីៗនេះហ្វូស៊ីលមួយ ក្នុងចំណោមហ្វូស៊ីលសត្វដាយណូស័រ T-Rex នៅលើពិភពលោក ត្រូវបានលក់ដោយក្រុមហ៊ុន ដេញថ្លៃ Christie នៅទីក្រុងញូវយ៉កបានថ្លៃ៣១,៨ លានដុល្លារដែលជាតម្លៃខ្ពស់ មិនធ្លាប់មានពីមុនមក គឺថ្លៃជាង៤ដង នៃតម្លៃលក់កាលពីពេលមុនៗនៅកន្លែងដេញ ថ្លៃលក់ហ្វូស៊ីលដាយណូស័រ។
ហ្វូស៊ីលសត្វហ្វូស៊ីល T-Rex បានធ្វើឱ្យតម្លៃលក់ចាប់ផ្តើមដេញថ្លៃ របស់ក្រុមហ៊ុនដេញថ្លៃ កើនឡើងរវាង ពី៦ទៅ៨លានដុល្លារ ។ ឆ្នាំ១៩៩៧ ហ្វូស៊ីលមួយនៃសត្វដាយណូស័រ Sue ត្រូវបានលក់បានតម្លៃ៨,៤លានដុលា្លរ ដោយក្រុមហ៊ុនដេញថ្លៃ Sotheby ទៅឱ្យសារមន្ទីរ Field Museum of Natural History នៅទីក្រុងស៊ីកាហ្គោ សហរដ្ឋអាមេរិក ។
ហ្វូស៊ីលដាយណូស័រសរុបជិត៥០ហើយ ត្រូវបានរកឃើញនៅលើភពផែនដី ខណៈហ្វូស៊ីលដាយណូស័រលើកទីមួយ ត្រូវបានឃើញកាលពីជាង១០០ឆ្នាំមុន គឺក្នុងឆ្នាំ១៩០២៕