មកស្គាល់ឆ្កែ ដែលមានកម្ពស់ខ្ពស់ជាងគេបំផុត នៅលើពិភពលោក នៅក្នុងពេលបច្ចុប្បន្ន បំបែកកំណត់ត្រា Guinness World Records។

Zeus ជាសត្វឆ្កែមានកម្ពស់ខ្ពស់ជាងគេបំផុត លើពិភពលោក ពោលគឺនៅពេលដែលវាឈរ មានកម្ពស់រហូតដល់ទៅ ១,០៤៦មែ៉ត្រ (1.046m)។ កម្ពស់របស់វា បានធ្វើឱ្យវាក្លាយជាសត្វឆ្កែ ដែលមានកម្ពស់ខ្ពស់ជាងគេបំផុត នៅលើពិភពលោក ក្នុងពេលបច្ចុប្បន្ន ក្នុងបញ្ជី Guinness World Records។

បើតាមម្ចាស់របស់ Zeus បានឱ្យដឹងថា ឆ្កែរបស់ខ្លួនមានចរិតស្លូត មិនសូវកាចប៉ុន្មាននោះទេ។ នៅពេលយប់វាដេក នៅលើគ្រែប្រភេទ queen-size ដែលមានទំហំធំ។ Zeus ត្រូវបានបញ្ចូលក្នុងបញ្ជីរបស់ Guinness នៅថ្ងៃទី ២២ ខែមិនា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ ឱ្យដឹងពីប្រភពខាងលើ៕ Source: Sabay

