ប្លែកៗ

អាវុធស្នា មានប្រវត្តិយូរលង់លើទឹកដីខ្មែរ មានភស្ដុតាងនៅលើជញ្ជាំងប្រាសាទ នាចុងសតវត្សទី១២ ដើម១៣

ដូនតាខ្មែរតាំងពីសម័យបុរាណមក មានប្រើប្រាស់អាវុធ យុទ្ធភណ្ឌជាច្រើនប្រភេទដូចជា ដាវ លំពែង កាំបិត ព្រួញ ខែល ក្នុងនោះក៏ឃើញមាន ប្រភេទស្នា ដូចបណ្ដាប្រទេសជាច្រើនផ្សេងទៀតនាសម័យបុរាណផងដែរ។

ស្នា គឺជាអាវុធមួយប្រភេទ ធ្វើដោយឈើ មានត្រពងមានដៃ មានខ្សែបន្លោះ មានកៃតម្លោះបាន មានព្រួញស្លាបសម្រាប់ដាក់ផ្គាប់យឹតបាញ់។ គេអាចដឹងពីវត្តមានដ៏ចំណាស់របស់ស្នា នៅលើទឹកដីខ្មែរតាមរយៈ​រូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន នៅចុងសតវត្សទី ១២ និងដើមសតវត្សទី ១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ឆ្នាំ ១១៨១-១២១៨ នៃ គ.ស.។

ខុសពីអាវុធដទៃទៀត ស្នាត្រូវបានជនជាតិខ្មែរបុរាណបានប្រើប្រាស់វាក្នុងការ ធ្វើសង្គ្រាម, ការពារចោរ ថែមទាំងអាចបរបាញ់សត្វ ដើម្បីធ្វើជាអាហារចិញ្ចឹមជីវិតប្រចាំថ្ងៃ ដូច្នេះអាចឲ្យយើងដឹងបានថា ស្នាមានគុណប្រយោជន៍ណាស់ ហើយក៏ជាប្រភេទអាវុធពេញនិយមខ្លាំងដែរ នៅសម័យបុរាណ៕ ប្រភព៖Sabay

Most Popular

To Top