អង់គ្លេស៖ អ្នកជំនាញឈានមុខមួយបានអះអាងថា ការឲ្យមនុស្សញ៉ាំសាច់តិចគឺជាការស្រមើស្ រមៃច្រើនបំផុត ហើយការផ្តោតអារម្មណ៍គួរតែជំនួសឲ្ យការស្វែងរកវិធីអនាគតក្នុងការកាត់បន្ថយឧស្ម័នផ្ទះ កញ្ចក់សម្រាប់ការធ្វើកសិកម្ម ដើម្បីជួយសង្គ្រោះភពផែនដីនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
សាស្ត្រាចារ្យ Mick Watson ដែលមានជំនាញក្នុងយុទ្ធសាស្ត្រកាត់ បន្ថយមេតានក្នុងគោក្របីបានប្រាប់ MailOnline ថា គោបញ្ចេញឧស្ម័នទាប ត្រូវបានបង្កាត់ដោយអ្នកហ្សែន និងការប្រើប្រាស់សារធាតុបន្ថែមអាហារ ជាជម្រើសដ៏មានប្រសិទ្ធភាព២ ។ ក្រោយមកទៀតអះអាងថា កាត់បន្ថយបរិមាណឧស្ម័នដែលសត្វ បញ្ចេញនៅពេលវាស៊ីស្មៅបាន ៣០ ភាគរយ។
សាស្ត្រាចារ្យ Watson បានបន្តថា ការផ្លាស់ប្តូរទៅរបបអាហារដែលមានមូលដ្ឋានលើរុក្ខជាតិ អាចជួយកាត់បន្ថយការបំភាយឧស្ម័ន ប៉ុន្តែបានព្រមានថា មិនមានសញ្ញាណាមួយថា វាកើតឡើងលឿនគ្រប់គ្រាន់ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរនោះទេ។
ដូចគ្នាទៅនឹងរដ្ឋាភិបាលដែរ លោកបានច្រានចោលនូវគំនិតថា ការប្រាប់ជនជាតិអង់គ្លេសឲ្យញ៉ាំសាច់គោ សាច់ជ្រូក និងសាច់ចៀមតិចគឺមានសារសំខាន់ សម្រាប់ចក្រភពអង់គ្លេសក្នុងការសម្រេចបាននូវគោលដៅ សូន្យសុទ្ធរបស់ខ្លួន ដោយបន្ថែមថា អ្នកប្រើប្រាស់មិនបង្ហាញបំណងចង់កាត់បន្ថយការទទួលទានសាច់ និងទឹកដោះគោទេ។
ការសិក្សានេះត្រូវបានឆ្លើយតបទៅ នឹងការកត់សម្គាល់ដែលបានធ្វើឡើងនៅដើមសប្តាហ៍នេះ ដោយលេខាធិការបរិស្ថាន លោក George Eustice បាននិយាយថា រដ្ឋាភិបាលគ្មានចេតនាដោយប្រាប់ សាធារណជនឲ្យបរិភោគសាច់តិចជាងមុនក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ៕
ដោយ៖លី ភីលីព