ប្លែកៗ

ស្ត្រីកូរ៉េខាងត្បូង២នាក់រងរិះគន់ បន្ទាប់ពីសកម្មភាពដ៏អាក្រក់របស់ពួកគេនៅឥណ្ឌា 

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា បុគ្គលិកទូរទស្សន៍ Afreeca TV BJs (អ្នកចាក់ផ្សាយ)២នាក់ត្រូវភ្លើងឆេះពេញខ្លួន បន្ទាប់ពីពួកគេបានផ្សាយបន្តផ្ទាល់រាំបង្ហាញសម្លៀកបំពាក់ពេលធ្វើដំណើរក្នុងប្រទេសឥណ្ឌា ខណៈបុរសក្នុងតំបន់ឈរមើលពួកគេ។

កាលពីថ្ងៃទី២៨ ខែសីហា ការបង្ហោះផ្សាយតាមអ៊ីនធើណេតបង្ហាញពីស្ត្រី២នាក់រាំនៅមុខបុរសក្នុងស្រុកនៃប្រទេសឥណ្ឌា។ ការបង្ហោះបានពន្យល់ថា ពួកគេកំពុងធ្វើដំណើរក្នុងប្រទេសឥណ្ឌាដោយស្លៀកពាក់បែបសិចស៊ីបញ្ចេញគល់សុដន់ដ៏មូលក្តំ ហើយបុរសក្នុងតំបន់កំពុងឈប់សម្លឹងមើលពួកគេ។
នៅថ្ងៃនេះបុគ្គលិកទូរទស្សន៍នារីម្នាក់ត្រូវបានគេឃើញកំពុងផ្សាយផ្ទាល់នៅលើទូរទស្សន៍ AfreecaTV ពេលធ្វើដំណើរនៅប្រទេសឥណ្ឌាជាមួយមិត្តរបស់នាង។ ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់ អ្នកទាំងពីរបានលេងភ្លេងខ្លាំងៗ និងរាំលេងសើចនៅតាមដងផ្លូវ ខណៈស្លៀកសម្លៀកបំពាក់បញ្ចេញសាច់ហួសហេតុពេក។
ការចាក់ផ្សាយបានបង្ហាញបុរសជាច្រើនកំពុងសម្លឹងមើលស្ត្រី២នាក់នៅពេលពួកគេរាំ។ អ្នកខ្លះថែមទាំងលើកទូរស័ព្ទថតពួកនាង ។ បន្ថែមពីលើនេះ នៅពេលស្ត្រីទាំង២នាក់បានសុំអ្នកស្រុកជួយលើកទឹកចិត្ត ហាក់ដូចជាមិនស្រួលខ្លួនឡើយ។

អ្នកនិយមលេងអ៊ីនធើណេតកូរ៉េដែលកំពុងមើលការផ្សាយនោះ បានបញ្ចេញមតិថា ស្ត្រី២នាក់នេះ ប្រព្រឹត្តិអំពើថោកទាប ដើម្បីតែលុយ” “សូមប្រយ័ត្ន” “បញ្ឈប់វា” “នេះមិនមានសុវត្ថិភាពទាល់តែសោះ” ពួកគេកំពុងធ្វើឲ្យអាម៉ាស់ដល់ប្រទេសទាំងមូល “នេះគួរឲ្យខ្មាស់អៀន” និង “ត្រឡប់ទៅសណ្ឋាគារវិញមុនពេលព្រះអាទិត្យលិច” ។

ទោះជាយ៉ាងណាក៏ដោយ ស្ត្រីទាំង២នាក់នោះបានពន្យល់ថា យើងមិនមែនធ្វើដំណើរសម្រាប់តែប៉េងប៉ោងទេ (ការបរិច្ចាគដើម្បីបង់ថ្លៃអ្នកផ្សាយនៅលើ AfreecaTV)។ យើងចង់បង្ហាញអ្នកនូវការកំណត់ថ្មី ហើយយើងចង់ធ្វើការផ្សាយដ៏រីករាយ ។ ពួកគេបានបន្តថា យើងបានសួរអ្នកស្រុកអំពីរបៀបដែលយើងស្លៀកពាក់ ហើយពួកគេឆ្លើយថា ‘គ្មានបញ្ហាទេ’ យើងត្រូវបានគេប្រាប់ឲ្យនៅឆ្ងាយពីតំបន់អនាធិបតេយ្យ។ យើងក៏បានសួរអ្នកនាំផ្លូវនិងបុគ្គលិកស្ថានីយដែរ ពួកគេបានបន្ថែមថា “មានអ្នករារាំងហ្វូងមនុស្សឲ្យយើងដែរ”៕

Most Popular

To Top