កោះដ៏ធំជាងគេបំផុតក្នុងពិភពលោក គឺកោះ Greenland ដែលជាកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក។ កោះ Greenland ស្ថិតនៅក្នុងតំបន់មហាសមុទ្រអាត្លង់ទិកខាងជើង មានផ្ទៃដីជាង ២,១៧លានគីឡូម៉ែត្រការ៉េ។ កោះនេះ មានចម្ងាយត្រឹមតែ ២៦គីឡូម៉ែត្រពីកោះ Ellesmere របស់កាណាដា និងចម្ងាយពីប្រទេសអ៊ីស្លង់ប្រមាណ ៣២០គីឡូម៉ែត្រ។

ថ្វីបើជាផ្នែកមួយនៃប្រទេសដាណឺម៉ាកពិតមែន ប៉ុន្តែវាជាកោះស្វយ័ត ពោលគឺមានរដ្ឋអំណាចគ្រប់គ្រងផ្ទាល់ខ្លួន ក្នុងនោះមាននាយករដ្ឋមន្រ្តីផងដែរ។ កោះធំជាងគេបំផុតនេះ មានប្រជាជនរស់នៅប្រមាណជាង ៥ម៉ឺន ៦ពាន់នាក់ និងមានរដ្ឋធានីឈ្មោះ Nuuk។
ខាងក្រោមនេះជាប្រវត្តិខ្លះៗរបស់កោះ៖
-ឆ្នាំ៩៨២៖ រកឃើញដោយជនជាតិន័រវេម្នាក់ឈ្មោះ Erik Thorvaldsson ឬ Erik the Red។ លោកបានហៅកោះនេះថា «Greenland» ដើម្បីឱ្យកាន់តែមានការទាក់ទាញ។ ក្នុងឆ្នាំ ៩៨៦ លោកត្រឡប់ទៅកោះនេះវិញជាមួយមនុស្សផ្សេងទៀតហើយតាំងជម្រកតែម្តង។ ប៉ុន្តែត្រឹមឆ្នាំ១៦០០ គឺមានតែក្រុមកុលសម្ព័ន្ធ Inuit ដែលជាក្រុមមនុស្សផ្សេងប៉ុណ្ណោះ រស់នៅលើកោះនេះ។

-ឆ្នាំ១៧២១៖ ជនជាតិដាណឺម៉ាក ចាប់ផ្តើមតាំងទីលំនៅលើកោះនេះ នៅជិតរដ្ឋធានី Nuuk បច្ចុប្បន្ន។
-ឆ្នាំ១៩៤០៖ ពេលនោះដាណឺម៉ាក ត្រូវគ្រប់គ្រងដោយអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២ ប៉ុន្តែអាមេរិក បានបន្តការពារកោះនេះ។
-ឆ្នាំ១៩៥៣៖ កោះ Greenland ចាប់ផ្តើមក្លាយជាផ្នែកមួយនៃប្រទេសដាណឺម៉ាក។
-ឆ្នាំ១៩៧៩៖ ដាណឺម៉ាក បានគ្រប់គ្រងកោះនេះដោយពេញលេញ តាមរយៈការបោះឆ្នោតប្រជាមតិ។
-ឆ្នាំ២០០៨៖ ប្រជាជនកោះ Greenland បានធ្វើការបោះឆ្នោតប្រជាមតិ ដើម្បីទាមទារស្វ័យភាពបន្ថែមទៀតពីដាណឺម៉ាក៕ Source: Sabay

