ប្លែកៗ

ថៃ៖ សត្វដំរី១០០ក្បាល នៅជំរុំ Ayutthaya អាចនឹងត្រូវជម្លៀសចេញ ខណៈទឹកទន្លេ Lopburi កំពុងឡើង

បរទេស៖ មន្ត្រី​កំពុង​រៀបចំ​ការ​ជម្លៀស​សត្វ​ដំរី​ប្រមាណ ១០០ ក្បាល​នៅ​ជំរុំដំរី​Ayutthaya Elephant Palace & Royal Kraal បន្ទាប់ពី​ទឹក​ទន្លេ Lopburi បាន​ជន់​លិចហូរហៀរ។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ទឹក​ទន្លេ​បាន​ហក់​ឡើង​៣០​សង់ទីម៉ែត្រ ដោយ​ហូរ​ជន់​លិច​ផ្ទះ​នៅ​ឃុំ​កោះ និង​ Suan Prik ក្នុង​ស្រុក​មឿង ក្រុងអយុធ្យា។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ជំរំដំរីនៅ Suan Prik ក៏រងផលប៉ះពាល់ផងដែរ។

កម្មករ អ្នកស្ម័គ្រចិត្ត និងកងទ័ពមកពីកងវរសេនាតូចទ័ពសេះទី ១១ នៃកងវរសេនាធំទ័ពសេះទី ៤ បានប្រញាប់ប្រញាលដើម្បីសាងសង់ទំនប់ទឹកដើម្បីការពារជំរុំដំរី។

ប៉ុន្តែលោក Riangthongbat Meephan នាយករងនៃជំរុំបាននិយាយថា សត្វដំរីប្រហែលជាត្រូវផ្លាស់ទីទៅតំបន់មួយផ្សេងទៀត ប្រសិនបើទឹកកើនឡើងលើសកម្រិត៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top