ម៉ូតូម៉ាក Hildebrand & Wolfmuller គឺជាម៉ូតូដែលត្រូវបានគេចាត់ទុកថា ម៉ូតូដំបូងគេបង្អស់ក្នុងពិភពលោក ដែលត្រូវបានបញ្ចេញដោយប្រភពកំបាំងមុខម្នាក់ ជាមួយនឹងតម្លៃដាក់លក់ ១០ម៉ឺនផោនឯណោះ។
ម៉ូតូនេះត្រូវបានផលិតឡើងនៅឆ្នាំ ១៨៩៤ ដោយជនជាតិអាល្លឺម៉ង់ពីររូប គឺលោក Hildebrand និង លោក Wolfmuller។ ម៉ូតូនេះ មានទ្រង់ទ្រាយដូចកង់ វាមានសមត្ថភាពក្នុងការឡើងល្បឿនពី ០ ទៅ ៣២ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៣០វិនាទី។ ល្បឿនអតិបរមារបស់យានជំនិះនេះ គឺជាង ៤៨គីឡូម៉ែត្រក្នុងមួយម៉ោង។
ម៉ូតូនេះត្រូវបានផលិតចន្លោះពី ៨០០ ទៅ ២០០០ គ្រឿង។ បច្ចុប្បន្នបើតាមការចុះផ្សាយរបស់ Daily Mail មានតែ ១២គ្រឿងប៉ុណ្ណោះដែលនៅសេសសល់។ សូមទស្សនាការជិះម៉ូតូនេះទាំងអស់គ្នា៖