បុរសម្នាក់ មិនដែលងូតទឹកសម្អាតខ្លួនសោះ ក្នុងរយៈពេលកន្លះសតវត្សន៍ ដោយលោកខ្លាចទឹក និងសាប៊ូជាទីបំផុត ពេលនេះបានទទួលមរណភាពហើយ។

លោក Amou Haji ជនជាតិអ៊ីរ៉ង់ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានា ប្រសិទ្ធនាមឱ្យថា “បុរសដែលគគ្រិចបំផុតនៅលើលោក”។ បុរសរូបនេះមិនដែលប៉ះទឹកសោះឡើយក្នុងរយៈពេលកន្លះទស្សវត្សន៍មកនេះ ដោយមូលហេតុដែលលោកខ្លាចទឹកនិងសាប៊ូ ព្រោះវាអាចបណ្តាលឱ្យលោកធ្លាក់ខ្លួនឈឺ។ កន្លងមកធ្លាប់មានអ្នកភូមិជាមួយគ្នា ឃើញលោកគគ្រិចពេក ក៏បានចង់ងូតទឹកឱ្យ ប៉ុន្តែត្រូវលោកបដិសេធយ៉ាងដាច់ណាត់តែម្តង។
តែនៅជាទីបំផុត បុរសដែលគគ្រិចជាងគេលើលោករូបនេះ ត្រូវបានគេបង្ខំឱ្យលោកងូតទឹកបានសម្រេចប៉ុន្មានខែមុននេះ។ យោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៍មាន IRNA បុរសខាងលើបានធ្លាក់ខ្លួនឈឺបន្ទាប់ពីប៉ះទឹកនិងសាប៊ូជាលើកដំបូងក្នុងរយៈពេលកន្លះសត្សវត្សន៍។ ចុងក្រោយបុរសជនជាតិអ៊ីរ៉ង់រូបនេះ បានស្លាប់ក្នុងអាយុ ៩៤ឆ្នាំ៕ Source: Sabay

