ប្លែកៗ

ការផលិតតែ របស់ប្រទេសចិន ដាក់បញ្ជូលក្នុងបញ្ជីអង្គការយូណេស្កូ

ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា តែដែលធ្វើឲ្យពិភពលោករីករាយ និងចាប់អារម្មណ៍រាប់លាននោះ ទីបំផុតបានទទួលការទទួលស្គាល់ ជាសកលកម្រិតកំពូលថាជា សម្បត្តិវប្បធម៌ចែករម្លែករបស់មនុស្សជាតិ។

បច្ចេកទេសកែច្នៃតែបែបប្រពៃណី និងការអនុវត្តសង្គមដែលពាក់ព័ន្ធនៅប្រទេសចិន ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូកាលពីថ្ងៃអង្គារ។ ស្ថានភាពនេះត្រូវបានផ្តល់ដោយ គណៈកម្មាធិការអន្តររដ្ឋាភិបាល សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី រៀបចំនៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក។ វាមានចំណេះដឹង ជំនាញ និងការអនុវត្តទាក់ទងនឹងការគ្រប់គ្រងចម្ការតែ ការរើសស្លឹកតែ និងការកែច្នៃ ការផឹក និងការចែករម្លែកតែ។

យោងតាមអង្គការយូណេស្កូបាននិយាយថា នៅក្នុងប្រទេសចិន បច្ចេកទេសកែច្នៃតែប្រពៃណី ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងទីតាំងភូមិសាស្ត្រ និងបរិស្ថានធម្មជាតិបណ្តាលឲ្យមានការចែកចាយចន្លោះពី ១៨°-៣៧° N និង ៩៤°-១២២° E ។

បច្ចេកទេសនេះត្រូវបានរកឃើញជាចម្បងនៅក្នុងខេត្ត និងតំបន់ស្វយ័តនៃ Zhejiang, Jiangsu, Jiangxi, Hunan, Anhui, Hubei, Henan, Shaanxi, Yunnan, Guizhou, Sichuan, Fujian, Guangdong និង Guangxi ។ ទោះជាយ៉ាងនេះក្តី ទំនៀមទម្លាប់សង្គមពាក់ព័ន្ធត្រូវបានផ្សព្វផ្សាយទូទាំងប្រទេស និងចែករម្លែកដោយក្រុមជនជាតិភាគតិចជាច្រើន៕ ដោយ៖លី ភីលីព

Most Popular

To Top