ភោជនីយដ្ឋាន ចំនួន ១០ទីតាំងនៅប៉ារីស ល្អបំផុតសម្រាប់ណាត់ជួបដៃគូស្នេហា ដែលចង់មានពេលផ្អែមល្ហែមជាមួយគ្នា ពិសារអាហារពេលល្ងាច ហើយគយគន់សម្រស់ប៉ម Tour Eiffel ដែលជាបេះដូងនៃទីក្រុងប៉ារីស ប្រទេសបារាំង។
ប៉ារីស ត្រូវបានគេចាត់ទុកជាទីក្រុងដែលមានភាពរ៉ូមែនទិច សាកសមខ្លាំងបំផុតសម្រាប់គូស្នេហ៍ថ្មីថ្មោង និង គូស្នេហ៍ចាស់វស្សាដែលចង់រឹតបន្តឹងចំណងស្នេហា និង រំលឹកឡើងវិញនូវគ្រាផ្អែមល្ហែម។ ទីក្រុងរបស់បារាំងមួយនេះ រំលេចដោយប៉ម Tour Eiffel យ៉ាងខ្ពស់កប់ពពក ស្រស់ស្អាតគ្មាន២ ជួយលើកសម្រស់ទីក្រុងនេះកាន់តែមានសោភ័ណភាពគួរឱ្យចង់គយគន់ថែមមួយកម្រិតទៀត។ ថ្ងៃនេះ Sabay សូមនាំយកនូវភោជនីយដ្ឋានទាំង ១០ ដែលប្រិយមិត្តអាចណាត់ជួបដៃគូស្នេហា ទទួលទានស្រាក្រហម និង ស្តេកបណ្តើរ ហើយទស្សនាប៉ម Tour Eiffel ក៏ដូចជាសម្រស់នៃទីក្រុងប៉ារីស។
ភោជនីយដ្ឋានលំដាប់ៗទាំង១០ នៅកណ្តាលក្រុងប៉ារីសចុះផ្សាយដោយវេបសាយ The World Bucket List ៖
១. ភោជនីយដ្ឋាន La Tour d’Argent
២. ភោជនីយដ្ឋាន Ciel de Paris
៣. ភោជនីយដ្ឋាន Le Jules Verne
៤. ភោជនីយដ្ឋាន Monsieur Bleu
៥. ភោជនីយដ្ឋាន Les Ombres
៦. ភោជនីយដ្ឋាន L’Oiseau Blanc
៧. ភោជនីយដ្ឋាន Georges
៨. ភោជនីយដ្ឋាន 6 New York
៩. ភោជនីយដ្ឋាន CoCo
១០. ភោជនីយដ្ឋាន Victoria
ប្រភព៖sabay