ប្លែកៗ

ឧទ្ធម្ភាគចក្រ២គ្រឿង បុកគ្នាលើអាកាស នៅអូស្ត្រាលី បណ្តាលឲ្យស្លាប់៤នាក់

ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ថា ឧទ្ធម្ភាគចក្រ២គ្រឿងបានបុកគ្នា នៅកណ្តាលអាកាស ដោយបានសម្លាប់មនុស្ស៤នាក់ នៅថ្ងៃចន្ទនេះ នៅឯកន្លែងទេសចរណ៍មួយ ឈ្មោះថា Gold Coast របស់ប្រទេសអូស្ត្រាលី ជាមួយនឹងរូបភាពដែលបង្ហាញពីស្លាបចក្រ របស់យន្តហោះមួយនៅលើឆ្នេរខ្សាច់ ។

ប៉ូលិសបានឲ្យដឹងថា មនុស្ស៣នាក់ផ្សេងទៀត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយពិពណ៌នាអំពីរបៀប ដែលអ្នកឈរនៅក្បែរនោះបានប្រញាប់ប្រញាល់ដឹកអ្នកដំណើរ ពីឧទ្ធម្ភាគចក្រដែលក្រឡាប់នោះទៅមន្ទីរពេទ្យ ។

រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ABC បានបង្ហាញថា ឧទ្ធម្ភាគចក្រ១គ្រឿង បានហោះពីលើច្រាំងខ្សាច់ ដែលលាតសន្ធឹងនៅចម្ងាយពី២ទៅ៣ហ្វីត ពីមាត់ច្រាំង ។

យន្តហោះនេះត្រូវបានដាច់ចេញ ពីស្លាបចក្ររបស់វា ដែលស្ថិតនៅចម្ងាយជិត ។

ឧទ្ធម្ភាគចក្រ១គ្រឿងទៀត ហាក់ដូចជានៅដដែលនៅកន្លែងកើតហេតុ ដែលនៅក្បែរសួនកម្សាន្តសមុទ្រពិភពលោក ដ៏ពេញនិយម Gold Coast ។

ឧទ្ធម្ភាគចក្រជួយសង្គ្រោះពណ៌លឿងភ្លឺបានចុះចត នៅលើដីខ្សាច់ក្បែរនោះ ស្លាបចក្ររបស់វាកំពុងវិល រូបភាពនៃផលវិបាក ត្រូវបានបង្ហាញឲ្យឃើញ ដោយមានអ្នកជួយសង្គ្រោះជាច្រើននាក់ ត្រូវបានដាក់ពង្រាយនៅជុំវិញតំបន់នោះ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top