ប្លែកៗ

សត្វក្តាម និងបង្កងស្លាប់ពាសពេញផ្ទៃឆ្នេរសមុទ្រ Teesside បណ្តាលមកពីការបូមខ្សាច់

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ការស្លាប់ដ៏ធំនៃសត្វសមុទ្រ នៅលើឆ្នេរសមុទ្រពី Hartlepool ដល់ Whitby បានឃើញក្តាមជាច្រើនបានបោកបក់នៅលើឆ្នេរ នៅចន្លោះខែតុលាដល់ខែធ្នូ ឆ្នាំ ២០២១។


ក្រុមប្រឹក្សាឯករាជ្យមួយបានសន្និដ្ឋានថា វាមិនទំនងទេដែលថា ការបូមខ្សាច់ដើម្បីពង្រីកកំពង់ផែ Teesside បានបណ្តាលឲ្យក្តាមរាប់ពាន់ក្បាល និងជីវិតសត្វសមុទ្រផ្សេងទៀត។

វាបណ្តាលឲ្យមានឈុតឆាកដ៏គួរឲ្យសោកសៅនៃចំនួនជីវិតសត្វសមុទ្របានស្លាប់ជាច្រើននៅលើឆ្នេរសមុទ្រ។
ក្រុមអ្នកនេសាទក៏បានព្រមានថា ព្រឹត្តិការណ៍នេះជាមហន្តរាយសម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេ។

ការស្រាវជ្រាវសិក្សាបានណែនាំថា ការស្លាប់នេះបណ្តាលមកពីសារធាតុពុល Pyridine ឧស្សាហកម្មដែលអាច មកពីការបូមខ្សាច់នៅមាត់ River Tees ដើម្បីរក្សាផ្លូវសម្រាប់ចរាចរណ៍កំពង់ផែ។


ប៉ុន្តែក្រុមឯករាជ្យបង្កើតឡើងដោយអ្នកសិក្សា អ្នកជំនាញក្នុងឧស្សាហកម្ម និងដឹកនាំដោយនាយកដ្ឋានបរិស្ថាន អាហារ និងកិច្ចការជនបទ ‘(Defra) ប្រធានទីប្រឹក្សាវិទ្យាសាស្ត្រ Gideon Henderson បានរកឃើញថា ដូចជាមិនទំនងមូល ហេតុនៃការស្លាប់ដដោយសារ Pyridine ឬ ការបំពុលមួយផ្សេងទៀត។


ក្រុមអ្នកស្រាវជ្រាវមកពីទីភ្នាក់ងារបរិស្ថាន និងសាកលវិទ្យាល័យ York មិនបានរកឃើញសារធាតុ Pyridine ក្នុងទឹកសមុទ្រទេ ហើយសារធាតុគីមីពុលរកឃើញនៅ River Tees គឺទាបជាងយ៉ាងខ្លាំង ជាងអ្វីដែលនឹងបណ្តាលឲ្យស្លាប់ក្តាម៕

ដោយ៖លី ភីលីព

Most Popular

To Top