ប្លែកៗ

វៀតណាម៖ កង​ទ័ព​ស្វា​ប្រហែល ២០០ ក្បាល​ ចូលអុកឡុកភូមិ Ngọc Diêm ក្នុង​ខេត្ត Khánh Hòa

បរទេស៖ កង​ទ័ព​ស្វា​ប្រហែល ២០០ ក្បាល​ បាន​និង​កំពុង​បង្ក​ការ​បំផ្លិចបំផ្លាញ​នៅ​ក្នុង​តំបន់​លំនៅឋាន​ក្នុង​ភូមិ Ngọc Diêm ក្នុង​ខេត្ត Khánh Hòa ភាគ​ខាង​ត្បូង​ភាគ​កណ្តាល​ ប្រទេសវៀតណាម ក្នុង​ពេលប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា កងទ័ពដែល បង្កើតឡើងពីសត្វស្វាដែលមានមានតូច មានធំនេះ ថ្មីៗនេះបាននឹងកំពុងអុកឡុកចូលតំបន់លំនៅដ្ឋាន និងកសិដ្ឋានចិញ្ចឹមយកពង ផ្លែឈើ និងពោត នៅម៉ោង ៧ ដល់ម៉ោង ៩ព្រឹក និងម៉ោង ៤ ដល់ម៉ោង ៦ ល្ងាច។

យោងតាមអ្នកស្រុក ដំបូងមានតែស្វាតែពីរបីក្បាលប៉ុណ្ណោះដែលបានបង្ហាញខ្លួន ដែលងាយនឹងភ័យ ខ្លាចដោយ សំឡេងខ្លាំងៗពីមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលកងទ័ពស្វាទាំងនោះកាន់តែធំ ស្វាទាំងនោះកាន់តែមាន ភាពក្លាហាន និងលែងខ្លាចមនុស្ស។

លោក Bùi Thị Thuy Liên ប្រធានគណៈកម្មាធិការប្រជាជនឃុំ Ninh ích បានរាយការណ៍ពីហេតុការណ៍នេះទៅអាជ្ញាធរ និងបានស្នើឱ្យអាជ្ញាធរព្រៃឈើជួយរកដំណោះស្រាយ។

លោក Liên មានការព្រួយបារម្ភថា សត្វស្វា ជាពិសេសនៅពេលដែលវាឃ្លាន អាចក្លាយទៅជាឈ្លានពាន និងបង្កការគំរាម កំហែងដល់អ្នកស្រុក ជាពិសេសក្មេងៗ។

ខាងឃុំក៏បានណែនាំឲ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិទាក់ទងនឹងការការពារ និងគ្រប់គ្រងសត្វព្រៃ ហើយបានលើក ទឹកចិត្តដល់ ២៧ គ្រួសារនៅតំបន់ភ្នំ Núi Be សន្យាពីការការពារ ជាជាងបរបាញ់សត្វស្វាទាំងនោះ៕

Most Popular

To Top