ប្លែកៗ

ស្ត្រីចំណាស់ជិះរថយន្ត Bentley រៀងរាល់ថ្ងៃមកធ្វើការ ជាអ្នកលាងចានបង្កការ ភ្ញាក់ផ្អើលលើបណ្តាញសង្គមចិន

បរទេស៖ស្ត្រីចំណាស់ជនជាតិចិនម្នាក់ ដែលមានមុខងារជាអ្នកលាងចាន ឲ្យភោជនីយដ្ឋានមួយកន្លែងនៅខេត្ត Sichuan ប្រទេសចិនបានបង្កការភ្ញាក់ផ្អើលយ៉ាង ខ្លាំងពាសពេញបណ្តាញសង្គមចិន។

ស្ត្រីវ័យចំណាស់ជាអ្នករស់នៅក្នុងទីក្រុង Chengdu ត្រូវបានគេសង្កេតឃើញរាល់ថ្ងៃ បានធ្វើដំណើរទៅធ្វើការក្នុងនាម ជាអ្នកលាងចានពិតមែន ប៉ុន្តែដោយសារមធ្យោបាយជារថយន្តទំនើបម៉ាក Bently ជារៀងរាល់ថ្ងៃទាំងពេលទៅធ្វើការ និងពេលត្រឡប់មកពីធ្វើការវិញហើយ មានអ្នកបើករថយន្តឲ្យម្នាក់ទៀតផង។

យោងតាមការចេញផ្សាយរបស់ The China Timesទោះបីជាយ៉ាងណាក្តីបានធ្វើការស្រាវជ្រាវរកឃើញថា គាត់គឺជាស្ត្រីអ្នកមានទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភម្នាក់ ប៉ុន្តែគាត់បានជ្រើសយកការងារនេះមកធ្វើ ដើម្បីអាចបន្លំភាពអព្វសុខរបស់គាត់បានពេលនៅផ្ទះ និងពេលវេលាដែលនៅសល់របស់គាត់។

ប្រភពដដែលបានបន្តដែរថាស្ត្រីរូបនោះ បានបកស្រាយថាវាគឺជាការពិត ដោយគាត់បានពន្យល់ថា ការដែលនៅផ្ទះពេញមួយថ្ងៃ គឺជារឿងគួរឲ្យធញ់ទ្រាន់បំផុតហើយ គាត់មិនមានអារម្មណ៍ស្រួលខ្លួននោះទេ។

ចំណែកឯអ្នកបើកបរជូនគាត់រាល់ថ្ងៃនោះ ត្រូវបានគេស្គាល់ថាកូនស្រីរបស់គាត់ប៉ុណ្ណោះ ហើយអះអាងថាវា គឺជាការពិតមែនដោយសារតែគាត់ មិនអាចឃាត់នូវអ្វីដែលម្តាយរបស់គាត់ចង់ ធ្វើបាននោះទេហើយមានតែការគាំទ្រគាត់ទៅវិញ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top