ប្លែកៗ

សេដ្ឋីពាន់លានដុល្លារ ចំនួន៣១នាក់ បច្ចុប្បន្នមានទ្រព្យសម្បត្តិច្រើនជាង រតនាគារជាតិអាមេរិក

បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថាក្រុមមហាសេដ្ឋីពាន់លានដុល្លារប្រមាណជា៣១នាក់ ដែលពេលបច្ចុប្បន្នគឺមាន ទ្រព្យសម្បត្តិច្រើនជាងរតនាគារជាតិ របស់អាមេរិកទៅទៀតខណៈដែលអង្គភាពរដ្ឋមួយនេះ មានសាច់ប្រាក់សុទ្ធក្នុងដៃគិតត្រឹមល្ងាចថ្ងៃសុក្រកន្លងមកត្រឹមតែ៣៨,៨ ពាន់លានដុល្លារប៉ុណ្ណោះ។

ប្រធានរតនាគារជាតិ Janet Yellen បានព្រមានរួចមកហើយនាពេលកន្លងថា ប្រសិនបើការកំណត់ប្រាក់កំចីមិនត្រូវបានកំណត់ទេនោះ នៅត្រឹមថ្ងៃទី៥ខែមិថុនាប្រទេសអាមេរិក នឹងជួបបញ្ហាបំណុលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាមិនខានដែលវាជាដំណឹងគួរឲ្យភ្ញាក់ ផ្អើលបំផុតសម្រាប់ពិភពលោកនៅពេលនេះ។

ទិន្នន័យដែលបានធ្វើឡើងដោយ The Bloomberg Billionaire Index បានបង្ហាញថាបច្ចុប្បន្នសេដ្ឋីពាន់លានដុល្លារចំនួន១៨នាក់ប៉ុណ្ណោះរបស់អាមេរិក គឺមានទ្រព្យសម្បត្តិជាងពលរដ្ឋរបស់អាមេរិក ទាំងមូលដែលក្នុងនោះរួមមានទាំងប្រធានប្រតិបត្តិ Tesla លោក Elon Musk លោក​ Jeff Bezos ប្រធានក្រុមហ៊ុន Amazon និងលោក Bill Gates ជាដើម។

បញ្ហាពិដានបំណុលនេះបានធ្វើឲ្យមានការពិភាក្សា គ្នាជាច្រើនរួចមកហើយរវាងរដ្ឋាភិបាលដឹក​ នាំប្រទេសបច្ចុប្បន្ននិងគណបក្សផ្សេងទៀតដោយ ក្នុងនោះលោកប្រធានាធិបតី Joe Biden និងប្រធានសភា លោក Kevin McCarthy ទើបតែឈានទៅដល់កិច្ចព្រមព្រៀង មួយដើម្បីបង្កើនប្រាក់បំណុលកាលពីចុង សប្តាហ៍កន្លងមកនេះប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top