បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX គឺមហាសេដ្ឋី Elon Musk បានផ្តោតគោលដៅលើការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសអ៊ីរ៉ង់ ដោយលោកបង្ហាញថា ទីក្រុងហ្សេរុយសាឡឹមខាងលិចបានប្រើប្រាស់លុយអាមេរិកដើម្បីវាយប្រហារយន្តហោះដែលផលិតដោយអាមេរិក ដែលត្រូវបានលក់ទៅឱ្យរាជវង្ស Shah កាលពីក្នុងសម័យសង្គ្រាមត្រជាក់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា អ៊ីស្រាអែលបានវាយប្រហារគោលដៅនៅទូទាំងអ៊ីរ៉ង់។ ការវាយប្រហារតាមអាកាសបានកើតឡើងជិតមួយសប្តាហ៍បន្ទាប់ពីទីក្រុងតេហេរ៉ង់បានបើកការវាយប្រហារជាបន្តបន្ទាប់របស់ខ្លួនទៅលើរដ្ឋជ្វីហ្វ ដោយប្រើយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរាប់រយគ្រាប់។ រលកនៃការវាយប្រហារតាមអាកាសនោះគឺជាការឆ្លើយតបទៅនឹងអ្វីដែលអ៊ីរ៉ង់និយាយថាជាការវាយឆ្មក់របស់អ៊ីស្រាអែលយ៉ាងសាហាវមកលើស្ថានកុងស៊ុលរបស់ខ្លួនក្នុងក្រុង ដាម៉ាស ប្រទេសស៊ីរី។
ការវាយប្រហារមួយរបស់អ៊ីស្រាអែលកាលពីថ្ងៃសុក្របានកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាស Isfahan ដែលជាកន្លែងរបស់កងនាវាអ៊ីរ៉ង់នៃយន្តហោះ F-14 Tomcats ដែលផលិតដោយសហរដ្ឋអាមេរិក នេះបើយោងតាមអាជ្ញាធរអ៊ីរ៉ង់។ យន្តហោះចម្បាំងដែលបានឈប់ប្រើនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៦ ត្រូវបានទិញដោយរដ្ឋាភិបាលលោកខាងលិចរបស់ប្រទេសអ៊ីរ៉ង់ មុនពេលបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩។
ទំហំពិតប្រាកដនៃការខូចខាតដល់មូលដ្ឋានទ័ពអាកាសគឺមិនច្បាស់លាស់ទេ ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានអះអាងថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលជាច្រើនគ្រឿងត្រូវបានបំផ្លាញកំឡុងពេលវាយប្រហារលើការដំឡើង។
ការវាយប្រហារតាមអាកាសកាលពីថ្ងៃសុក្រ លោក Musk បានចង្អុលទៅស្ថានភាពគួរឱ្យអស់សំណើចដោយសរសេរថា “ដុល្លារពន្ធរបស់យើងក៏ធ្វើឱ្យឡើងថ្លៃពន្ធរបស់យើងដែរ” ។ នៅក្នុងការបង្ហោះដាច់ដោយឡែកមួយនៅលើ X (អតីត Twitter) លោកហាក់ដូចជាបង្ហាញពីការខកចិត្តចំពោះការប្រឈមមុខដាក់គ្នានាពេលបច្ចុប្បន្ននៅមជ្ឈិមបូព៌ា ដោយនិយាយថា “យើងគួរតែបញ្ជូនរ៉ុក្កែតមិនមែនដាក់គ្នាទៅវិញទៅមកនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺបញ្ជូនទៅកាន់តារាវិថី”៕
ប្រែសម្រួលៈ ណៃ តុលា