សិង្ហបុរីបានធ្វើការសម្រេចដាក់ពន្ធនាគារចំនួន ២០ថ្ងៃទៅលើ លោក Muhammad Danial Sukirman ដែលជាបុរសមានវ័យ៣១ឆ្នាំ ក្នុងករណីធ្វេសប្រហែសមិនបានមើលថែ សត្វចិញ្ចឹមរបស់ខ្លួនដែលជាសត្វឆ្មាចំនួន៤៣ក្បាល កាលពីថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ។
រឿងរ៉ាវនេះគឺកើតឡើងក្នុងចន្លោះខែសីហា និងវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះក្នុងផ្ទះល្វែងមួយកន្លែងនៅសិង្ហបុរី ដោយកាលពីកំឡុងពេលនោះបុរសខាងលើនេះ បានផ្លាស់ប្ដូរទៅកាន់កន្លែងរស់នៅថ្មី។ ដោយសារតែជាប់រវល់នឹងការរើផ្ទះ ក៏ដូចការងារប្រចាំថ្ងៃក៏ជាត្រូវបន្ថែមម៉ោងការងារដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ បុរសនេះក៏មិនមើលទៅមើលផ្ទះល្វែងនោះជាប្រចាំថ្ងៃ។
លោក Sukirman ត្រូវបានគេដឹងថាបានមកអើតមើលផ្ទះល្វែងនោះ ក៏ដូចជាមកដាក់ទឹកនិងចំណីឲ្យសត្វឆ្មារបស់ខ្លួន ១ដងប៉ុណ្ណោះក្នុង១សប្ដាហ៍ ដោយផ្ទះនោះត្រូវបិទជិតថែមទៀតផង ដែលជាលទ្ធផលនៅដើមខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ត្រូវបានអ្នកជិតខាងបានរាយការណ៍ទៅសមត្ថកិច្ច ដោយសារតែមារធុំក្លិនស្អុយចេញពីផ្ទះរបស់លោក។
លុះទៅដល់ប៉ូលិសបានឆែកឆេរក៏បានរកឃើញសត្វឆ្មាចំនួន៤៣ក្បាល ដោយ២ក្បាលបាត់បង់ជីវិត និងសត្វឆ្មាផ្សេងៗដែលនៅរស់ខ្លះមានជំងឺស្គមស្គាំង និងមានជំងឺផ្សេងដែលអាចបង្កជាមេរោគឆ្លងផ្សេងៗ ដោយសត្វឆ្មាចំនួន៤១ក្បាលនៅរស់នេះត្រូវប្រគល់ទៅភ្នាក់ងារមើលថែសត្វដើម្បីមើលថែបន្ត។
លោក Sukirman បានលើកឡើងផងដែរដំបូងឡើយកាលពីឆ្នាំ២០១៦ នៅម្ដាយក្មេកលោកនៅមានជីវិតក៏បានសត្វឆ្មា៣ក្បាលមកចិញ្ចឹម ប៉ុន្តែដោយសារតែមិនធ្វើការគ្រៀវសត្វឆ្មាទាំងនោះក៏បណ្ដាលឲ្យសត្វឆ្មាទាំងធ្វើការបន្តពូជ បង្កើតជាកូនចៅជាច្រើនក្បាលរហូតរាប់មិនអស់។
សត្វឆ្មាដែលនៅរស់ចំនួន៤១ក្បាលនេះ ត្រូវបានគេពិនិត្យឃើញថាសុទ្ធរងបញ្ហាជំងឺដូចជាការធ្វើទណ្ឌកម្មផ្លូវចិត្តព្រោះតែការធ្វេសប្រហែលដ៏ធំនេះ។ លោក Sukirman បានទទួលស្គាល់ និងសុំអភ័យទោសរាល់កំហុសរបស់គាត់ដោយបានទទួលទោសតាមច្បាប់៕
ប្រភព៖sabay