តាំងពីកកើតមក មនុស្សតែងតែត្រាច់ចរស្ទើរតែគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោក ហើយតែមានកន្លែងមួយចំនួនដែលមនុស្សមិនទាន់ទៅដល់។ រហូតដល់ឆ្នាំ១៨៤០ មាននាវាអាមេរិកដឹកនាំដោយលោក Charles Wilkes បានរកឃើញនូវទ្វីបមួយថ្មីទៀតដែលមានលក្ខណៈជាទឹកកក។ ទ្វីបនោះមានឈ្មោះថា ទ្វីបអង់តាកទិច។
លោកបានចេញដំណើរពីសហរដ្ឋអាមេរិកនៅឆ្នាំ១៨៣៨ ដោយចុះតាមមហាសមុទ្រប៉ាស៊ីហ្វិកឆ្ពោះទៅអាមេរិកខាងត្បូង ឆ្លងកាត់កោះ Polynesia ហើយបន្តទៅដែនដីអូស្ត្រាលី។
នាវារបស់លោកបានធ្វើដំណើរទៅភាគត្បូងទីក្រុងស៊ីដនី អូស្ត្រាលី។ ពេលនោះលោក Wilkes ក៏បានសង្កេតឃើញជញ្ជាំងទឹកកកនៅជ្រោយសមុទ្រ និងតាមភ្នំនៃទ្វីបដែលមិនធ្លាប់ស្គាល់ពីមុនមក។ បេសកកម្មនាវានេះ ធ្វើដំណើរបានចម្ងាយ ២,៤១៤គីឡូម៉ែត្រ តាមបណ្ដោយឆ្នេរសមុទ្រនៃទ្វីបថ្មីនោះ។
ទីកន្លែងនោះ មានទីតាំងស្ថិតភាគពាយព្យនៃទ្វីបអង់តាកទិច ដែលសព្វថ្ងៃនេះមានឈ្មោះថា Wilkes’ Land ដែលដាក់ឈ្មោះតាមលោក Charles Wilke ដែលបានរកឃើញទ្វីបទឹកកកនេះដំបូងបង្អស់ ដោយលោកបានរកឃើញនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៨៤០៕
លោក Charles Wilke
ប្រែសម្រួល៖ ទេព សុវណ្ណមោលី/sby