សុខភាព និង ផ្លូវភេទ

ក្មេងមើលទូរទស្សន៍ច្រើន​ អាចប៉ះពាល់អ្វីខ្លះទៅ?

កុមារដែលមានអាយុក្រោម ២ ឆ្នាំមិនត្រូវមើលទូរទស្សន៍លើសពីមួយ ឬពីរម៉ោងក្នុងមួយថ្ងៃនោះទេ ពីព្រោះវាអាចបង្កឲ្យមាន ផលប៉ះពាល់ដូចជា ៖

• ធាត់ ៖ កុមារអាចមានចំណង់អាហារ តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម តាមកញ្ចក់ទូរទស្សន៍។
• ការគេងមិនទៀងទាត់ ៖ កុមារមើលទូរទស្សន៍ច្រើន អាចធ្វើឲ្យមានបញ្ហាក្នុងការដេកលក់ ឬកាលវិភាគ នៃការគេងមិនទៀងទាត់ ដែលជាកត្តាបង្កឲ្យមាន ការកើនឡើង នៃការអស់កម្លាំង និងការញុំអាហារសម្រន់។
• បញ្ហាអាកប្បកិរិយា ៖ កុមារសិក្សានៅបឋមសិក្សា ដែលចំណាយពេលជាងពីរម៉ោង ក្នុងមួយថ្ងៃមើលទូរទស្សន៍ ឬប្រើកុំព្យូទ័រអាចមានបញ្ហាផ្លូវចិត្ត សង្គម និងការយកចិត្តទុកដាក់។
• ការសិក្សាខ្សោយ ៖ កុមារសិក្សានៅបឋមសិក្សា ដែលមានទូរទស្សន៍ នៅក្នុងបន្ទប់គេងទទួលបានពិន្ទុ នៅពេលប្រលងតិចជាងកុមារ ដែលគ្មានទូរទស្សន៍នៅក្នុងបន្ទប់គេង។
• អំពើហិង្សា ៖ ការប៉ះពាល់ច្រើនពេកទៅនឹងអំពើហិង្សាតាមរយៈប្រព័ន្ធផ្សព្វផ្សាយជាពិសេស នៅតាមកញ្ចក់ទូរទស្សន៍ជាកត្តា ធ្វើឲ្យកុមាររៀនទទួលយក អំពើហិង្សាធ្វើជាវិធីដោះស្រាយបញ្ហា។
• មានពេលតិចសម្រាប់ការលេង ឬបញ្ចេញសកម្មភាពនានា ដែលធ្វើឲ្យកុមារគ្មានពេលលេង ប្រកបដោយការច្នៃប្រឌិត៕
ប្រភព៖ Health.com.kh

Most Popular

To Top