ចិន៖វ៉ាក់សាំងដែលអាចការពារការឆ្លងពីជំងឺប្រភេទវីរុសរហូតដល់២០ប្រភេទដែលអាចបណ្តាលឲ្យកើតជំងឺមហារីកមាត់ស្បូនកំពុងក្លាយជាកិច្ចសហប្រតិបត្តិការប្រទេសចិន – អឺរ៉ុបយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
ក្រុមហ៊ុន Xiamen Innovax Biotech Co Ltd របស់ក្រុមហ៊ុន YangSheng-Tang Group មានមូលដ្ឋាននៅទីក្រុងហាំងចូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសម្ព័ន្ធភាពសកលជាមួយក្រុមហ៊ុនយក្សអង់គ្លេស GlaxoSmithKline (GSK) ដើម្បីបង្កើតវ៉ាក់សាំងជំនាន់ថ្មីប្រឆាំងនឹងវីរុស papillomavirus (HPV) របស់មនុស្សកាលពីខែមុន។
នេះជាលើកទីមួយហើយដែលក្រុមហ៊ុនវ៉ាក់សាំង ចិនបានចាប់ដៃគូជាមួយ ក្រុមហ៊ុនផលិតថ្នាំឈានមុខគេក្នុងពិភពលោក ដើម្បីអភិវឌ្ឍរួមគ្នាហើយទីបំផុតធ្វើ ពាណិជ្ជកម្មវ៉ាក់សាំងផ្តល់អត្ថប្រយោជន៍ដល់ស្ត្រីនៅទូទាំងពិភពលោក។ នៅពេលនេះផលិតផលវ៉ាក់សាំង HPV ភាគច្រើនមាននៅលើពិភពលោកការពារ តែពីវីរុសភាគច្រើន ៩ ប្រភេទប៉ុណ្ណោះ។
វ៉ាក់សាំងនេះនឹងប្រើវិធីសាស្ត្រ រកឃើញអង់ទីហ្សែនប្រកបដោយភាព ច្នៃប្រឌិតដែលបង្កើតដោយក្រុមសាស្ត្រាចារ្យ Xia Ningshao មកពីសាលាវិទ្យាសាស្ត្រជីវិតនៅ សាកលវិទ្យាល័យ Xiamen ក្នុងខេត្ត Fujian ៕ ដោយ៖លី ភីលីព