សុខភាព និង ផ្លូវភេទ

ជក់បារីអេឡិកត្រូនិច មានហានិភ័យខ្ពស់ ចំពោះសុខភាព

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះបានណែនាំ យ៉ាងម៉ឺងម៉ាត់ដល់ប្រជាជនមិនឱ្យប្រើប្រាស់បារីអេឡិចត្រូនិច ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ចូលរួមជាមួយបណ្តាប្រទេសនានា នៅជុំវិញពិភពលោកដែលបាន ដាក់ចេញបទបញ្ញត្តិតឹងរឹង ជាងមុននៅពេលដែលហានិភ័យសុខភាពកាន់តែកើនឡើង ដែលជាប់ទាក់ទងនឹងជាតិពុល។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសុខុមាលភាព កូរ៉េខាងត្បូងលោកស្រី Park Neung-hoo បានលេីកឡេីងថារដ្ឋាភិបាលក៏បាន ហាមឃាត់ភ្លាមៗចំពោះក្មេងជំទង់មិនឲ្យប្រើប្រាស់បារីអេឡិចត្រូនិច ឬអេឡិចត្រូនិចដែល មានជាតិអាល់កុល ដោយព្រមានថាផលិតផលដែលបណ្តាលមកពីចំហាយទឹកបែបនេះ អាចបណ្តាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ ឬស្លាប់។

លោកស្រី បានបន្ថែមថាឧប្បត្តិហេតុថ្មីៗនេះនៃការស្លាប់ និងជំងឺនៅសហរដ្ឋអាមេរិក បានបន្ថែមភាពបន្ទាន់ក្នុងការពិនិត្យឡើងវិញនូវគោលនយោបាយ ប្រឆាំងនឹងការផ្សែង សិប្បនិម្មិត និងបារីអេឡិចត្រូនិច៕ ដោយ ឈូក បូរ៉ា

https://m-en.yna.co.kr/view/AEN20191023003852320?section=news

Most Popular

To Top