ត្បូងឃ្មុំ៖ លោក ម៉ូត ឯល ប្រកបរបរជាអ្នកលក់ ឥវ៉ាន់ចាប់ហួយនៅស្រុក មេមត់ ខេត្តត្បូងឃ្មុំ មានសំណាងឈ្នះរង្វាន់ ទឹកប្រាក់សុទ្ធ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។
លោកថា៖ «ខ្ញុំផឹកសឹងរាល់ថ្ងៃ ព្រោះខ្ញុំក៏លក់វើក WURKZ ដែរ ប៉ុន្តែមិនដែលត្រូវ។ ដល់ថ្ងៃមួយម៉ោងប្រហែល១០ព្រឹក ខ្ញុំក៏ដើរទៅទិញវើកពីផ្ទះអ្នកជិតខាង ព្រោះនៅផ្ទះខ្ញុំលក់អស់ទៅ មិនទាន់បានទិញដាក់ថែម។ ដល់តែគាស់ឆាច់ឃើញគេដាក់លេខ៤។ ហេតុតែអរគិតថាឈ្នះរង្វាន់ហើយ ខ្ញុំស្រែកហៅគេឯងថាខ្ញុំត្រូវ៤លាន។ ដល់ឱ្យគេឯងជួយមើល គេប្រាប់ថាមិនមែន៤លានទេ គឺ៤០លាន ខ្ញុំកាន់តែអរឡើងញ័រដៃញ័រជើងអស់»។
អាជីវកររូបនេះបន្ថែមថា៖ «មួយជីវិតខ្ញុំហើយ មិនដែលកាន់លុយដល់៤០លានទេ។ ទឹកប្រាក់នេះ ខ្ញុំនឹងយកទៅទិញអីវ៉ាន់ដាក់លក់បន្ថែមខ្លះ និងទុកខ្លះសម្រាប់យកមកជួសជុលដំបូលផ្ទះដែលតែងតែលេចពេលភ្លៀងម្តងៗ»៕