ពិភពលោក៖ចចក្រុមអ្នកស្រាវជ្រាវបានព្រមានថា ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពខ្វះខាតឈាមដែលចាំបាច់សម្រាប់ការសង្គ្រោះជីវិតរាប់លាននាក់ត្រូវការដោយសារតែពួកគេទាំងអស់សុទ្ធតែមានប្រាក់ចំណូលមធ្យម និងទាបមិនមានលទ្ធភាពទិញឈាមបានឡើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
របាយការណ៍ពិភពលោកបានបង្ហាញថា ប្រទេស១១៩ ក្នុងចំណោម ១៩៦ ប្រទេសដែលភាគច្រើននៅទ្វីបអាហ្រ្វិក អូសេអានី និងអាស៊ីខាងត្បូងមិនមានការផ្គត់ផ្គង់គ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការមន្ទីរពេទ្យទេ។ ប្រទេសទាំងនោះរួមបញ្ចូលគ្នា គឺមានឈាមច្រើនជាង ១០០ លានផ្លោក ដែលខ្វះគោលដៅរបស់អង្គការសុខភាពពិភពលោក ព្រោះពួកគេទាំងអស់សុទ្ធតែមានប្រាក់ចំណូលមធ្យម និងទាប។
អង្គការសុខភាពពិភពលោកណែនាំឲ្យប្រទេសនានាមានការបរិច្ចាគយ៉ាងហោចណាស់១០ក្នុង ១,០០០ នាក់។ ក្រុមអ្នកស្រាវជ្រាវប៉ាន់ស្មានថា នៅទ្វីបអាហ្រ្វិក ៣៨ ប្រទេសប្រមូលតិចជាងគោលដៅនោះ ចំណែកស៊ូដង់ខាងត្បូងត្រូវបានគេរកឃើញថា មានការផ្គត់ផ្គង់ឈាមទាបបំផុតត្រឹមតែ ៤៦ គ្រឿងក្នុងមនុស្ស ១០០,០០០ នាក់។
អ្នកស្រាវជ្រាវបាននិយាយថា តម្រូវការឈាមរបស់ប្រជាជាតិអាហ្វ្រិក គឺមានចំនួនច្រើនជាងការផ្គត់ផ្គង់ឈាមដល់ទៅ ៧៥ ដង។ អ្នកវិទ្យាសាស្ត្របានរកឃើញថា ប្រទេសឥណ្ឌាមានកង្វះខាតដាច់ខាតធំជាងគេដោយប្រទេសនេះមានកង្វះខាតជិត ៤១ លានផ្លោក។ ពួកគេនិយាយថា ត្រូវការការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមដើម្បីពង្រីកសេវាកម្មបញ្ចូលជាតិ៕ដោយ៖លី ភីលីព