សុខភាព និង ផ្លូវភេទ

ថាម៉េចគ្រាន់តែ ស្ងាបសោះ មានប្រយោជន៍ ដល់ម្លឹងផង!!!

ការស្ងាប ច្រើនតែជាសញ្ញាភាពល្ហិតល្ហៃ អស់កម្លាំង និងធុញទ្រាន់ ហើយវាក៏ត្រូវបានសង្គមចាត់ទុកថាជាជំងឺឆ្លងមួយផងដែរ។ យ៉ាងណាមិញ តើគ្រាន់តែស្ងាប់ សោះមានប្រយោជន៍អ្វីខ្លះទៅដល់សុខភាពមនុស្សយើង?

អាចជាសញ្ញានៃក្តីស្រឡាញ់

ការសិក្សាបានរកឃើញថា សត្វស្វា ដែលស្ងាប់ច្រើនក្នុងពេលមើល ទូរទស្សន៍ ទំនងជាពួកគេមានលក្ខណៈស្រដៀងគ្នានឹងការស្ងាប់ របស់ស្វាផ្សេងៗទឿតដែរ។ ដូច្នេះវាអាចជាអំណះ អំណាងបញ្ជាក់ថា ការស្ងាបឆ្លងគ្នាបែបនេះ ត្រូវបានគេយល់ថា ជាអារម្មណ៍យល់ចិត្តគ្នា។ 

បង្កើនលំហូរឈាមនិងបន្ថយភាពតានតឹងក្នុងខួរក្បាល

អ្នកស្រាវជ្រាវរកឃើញថា ការស្ងាបនឹងទៅបន្ថយភាព តានតឹងដល់ ខួរក្បាលតាមរយៈការពង្រឹងភាពស្រាកស្រាន្តខាងផ្លូវអារម្មណ៍ បានគ្រប់គ្រាន់។ ការស្ងាប់ក៏ដើរតួនាទី ជាការរំញោចមួយរបស់ប្រព័ន្ធសរសៃ ប្រសាទដែរ គឺមានលក្ខណៈដូចគ្នានឹងជាតិកាហ្វេអ៊ីនដែល មានសមត្ថភាពបង្កើនលំហូរឈាមទៅខួរក្បាល។ 

បំបាត់ការឈឺត្រចៀក

ការឈឺចាប់ក្នុងត្រចៀក មិនស្រយលក្នុងត្រចៀក និងបញ្ហា នៃការស្តាប់សម្លេងដែល បណ្តាលមកពីការប្រែប្រួលកម្ពស់ ក្នុងយន្តហោះ និងជណ្តើរយន្ត ក៏អាចស្រួលបួល មកវិញ តាមរយៈការស្ងាប់ដែរ។ តាមពិត អ្នកស្រាវជ្រាវនិយាយថា ការស្ងាប់គឺជាចំណាំងផ្លាត ការពារ មួយប្រភេទរបស់ត្រចៀកក្នុងពេលផ្លាស់ប្តូរកម្ពស់លឿន ឬបញ្ហាផ្សេងៗ ទៀត។ ការស្ងាប់មាន ប្រយោជន៍ក្នុងការសម្រួលសម្ពាធក្នុងត្រចៀកឲ្យនៅធម្មតាវិញ។ 

បង្កើនលំហូរអុកស៊ីសែនទៅខួរក្បាល

ការស្ងាប់នឹងទទួលបានអុកស៊ីសែន កាន់តែច្រើនទៅក្នុងខួរក្បាល។គ្រប់ពេលដែលអ្នកស្ងាប់ វានឹងផ្តល់អុកស៊ីសែនកាន់តែច្រើន ទៅសួត និងជួយបំបាត់ការកើនឡើងឧស្ម័នកាបូនឌីអុកស៊ីតទៀតផង។ ហេតុដូច្នេះហើយ វានឹងបង្កើន អុកស៊ីសែនទៅខួរក្បាល៕ប្រភព៖ health.com.kh

Most Popular

To Top