សុខភាព និង ផ្លូវភេទ

ស្នាមមុនខ្មៅ លើស្បែកមុខមែនទេ? កុំរំលងរូបមន្ត ធម្មជាតិទាំងនេះ

ជាធម្មតានរណាៗក៏ចង់បានស្បែកមុខសរលោងស្រស់ស្អាតដែរ! ប៉ុន្តែការស្រមៃនេះតែងត្រូវបានរំខាន ដោយសារបញ្ហាស្នាមមុនដែលពិបាកព្យាបាលកម្ចាត់ចេញ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា ឈប់បារម្ភខ្លាំងថានឹង ត្រូវចំណាយប្រាក់អស់ច្រើន, ទទួលរងផលប៉ះពាល់ពីសារធាតុគីមីនៃផលិតផលកម្ចាត់ស្នាមមុន និងខាតពេលវេលាយូរដើម្បីដោះស្រាយបញ្ហានេះទៀតទៅ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីសាស្ត្រងាយៗបែបធម្មជាតិ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយកម្ចាត់ស្នាមមុនបានយ៉ាងឆាប់រហ័ស ហើយធ្វើឱ្យអ្នកទទួលបានស្បែកភ្លឺរលោងស្រស់ស្អាតដូចបំណង ៖

១. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកក្រូចឆ្មារស្រស់លើស្នាមមុនក្រោយលាងសម្អាតមុខរួច។ ទុកចោលរយៈពេលប្រហែល ១០ នាទីសឹមលាងសម្អាតទឹកក្រូចឆ្មារ​ចេញពីមុខជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។

២. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែល ឬសាច់ប្រទាលកន្ទុយក្រពើលើស្បែកមុខ ហើយទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។

៣. ម្ស៉ៅ Baking Soda
លាយម្ស៉ៅ Baking Soda ចំនួន ២ ស្លាបព្រាកាហ្វេជាមួយទឹកធម្មតារហូតដល់ក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកលាបម៉ាស្សាល្បាយនេះលើស្បែក និងទុកចោលសម្រាប់រយៈពេល ៣ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៤.​​​ ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងបន្តិចលើផ្ទៃមុខដោយប្រើចុងម្រាមដៃ។

៥. ត្រសក់
ហាន់ត្រសក់ជាចំណិតស្ដើងៗ រួចបិតផ្ទាល់លើផ្ទៃមុខតែម្ដង។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់ជាការស្រេច។

៦. ទឹកឃ្មុំឆៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកឃ្មុំបន្តិចលើស្បែកមុខ ហើយទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។

៧. ប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺលាបប្រេងម៉ាស្សាប្រេងអូលីវបន្តិចលើតំបន់ស្បែកដែលមានបញ្ហា។ ទុកចោលសម្រាប់រយៈពេល ៥នាទី សឹមលាងសម្អាតចេញ៕

ប្រភព៖health

Most Popular

To Top