ការទទួលទានអាហារផ្ដេសផ្ដាសនៅពេលមានដំបៅក្រពះអាចបណ្ដាលឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។ ហើយអ្នកនឹងទទួលរងការឈឺ ចាប់ខ្លាំងពិបាកទ្រាំក្នុងពោះ ជាក់ជាមិនខាន! ក្រហាយទ្រូង ចង្អោរចង់ក្អួត ក្អួត និងហើមពោះជាអាការៈ គួរឱ្យរំខាន ផ្សេងទៀតនៃបញ្ហាដំបៅក្រពះ។
ដូច្នេះហើយទើបការដឹងពីអ្វីដែលអ្នកមិនគួរទទួលទាននៅពេលជួបប្រទះបញ្ហាដំបៅក្រពះ គឺពិតជាសំខាន់ណាស់។ ខាងក្រោមនេះ គឺជាអាហារមួយចំនួន ដែលអ្នកគួរ ចៀសវាងដើម្បីឆាប់ជាសះស្បើយ៖
១. អាហារសម្បូរខ្លាញ់
ការទទួលទានអាហារប្រភេទនេះអាចបង្កើនការផលិតអាស៊ីតក្រពះច្រើនហួសប្រមាណដែលនឹងបង្កបញ្ហាកាន់តែធ្ងន់ធ្ងរចំពោះស្ថានភាពនៃដំបៅក្រពះ។ ដូច្នេះនៅពេលអ្នកមានបញ្ហាដំបៅក្រពះ ចូរព្យាយាមចៀសឱ្យផុតពីអាហារបំពង ឬចៀនដោយជំនួសមកវិញនូវអាហារដុត អាំង ចំហុយ ស្ងោរ។
២. អាហារហឹរ
អាហារប្រភេទនេះអាចធ្វើឱ្យរលាក ឬជះផលប៉ះពាល់ដល់ស្រទាប់ខាងក្នុងនៃក្រពះ។ ដូច្នេះដើម្បីចៀសផុតបញ្ហាដំបៅក្រពះកាន់តែធ្ងន់ធ្ងរ ចូរបញ្ឈប់ការទទួលទាន អាហារ ហឹរគ្រប់ប្រភេទសិន។
៣. ផ្លែឈើមានជាតិអាស៊ីតខ្ពស់
ផ្លែឈើ គឺល្អចំពោះសុខភាពរាងកាយ ប៉ុន្តែទោះជាយ៉ាងណាអ្នកមិនគួរទទួលទានផ្លែឈើដែលមានផ្ទុកជាតិអាស៊ីតខ្ពស់ឡើយក៏ព្រោះវាអាចបណ្ដាលឱ្យស្ថាន ភាពនៃដំបៅក្រពះកាន់តែអាក្រក់ឡើង។
៤. ប៉េងប៉ោះ
ទោះជាប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលល្អចំពោះប្រព័ន្ធភាពស៊ាំរាងកាយ ប៉ុន្តែការទទួលទានប៉េងប៉ោះអាចបណ្ដាលឱ្យស្ថានភាពនៃដំបៅក្រពះកាន់តែធ្ងន់ធ្ងរ។ ដូច្នេះកំឡុងពេលមិនទាន់ជាសះស្បើយចូរបញ្ឈប់ការទទួលទានសិន។
៥. សូកូឡា
ប្រសិនបើអ្នកឈឺចុកក្នុងពោះខ្លាំងក្រោយទទួលទានសូកូឡានោះមានន័យថាដំបៅក្រពះមិនអាចទទួលយកអាហារនេះឡើយ។ ទោះជាយ៉ាងណាអ្នកមានបញ្ហាដំបៅក្រពះខ្លះអាចទទួលទានសូកូឡាបានដោយគ្មានបញ្ហាអ្វីឡើយ។
៦. កាហ្វេ
ការទទួលទានកាហ្វេជាពិសេសនៅពេលព្រឹកមិនទាន់ញ៊ាំអ្វីផ្សេងអាចបង្កបញ្ហាធ្ងន់ធ្ងរចំពោះស្ថានភាពនៃដំបៅក្រពះ។ ដូច្នេះអ្នកគួរព្យាយាមបញ្ឈប់ការទទួលទានកាហ្វេមួយរយៈសិនរហូតដល់ជាសះស្បើយ។
៧. គ្រឿងស្រវឹង
ភេសជ្ជៈមួយទៀតដែលអ្នកគួរចៀសវាងកំឡុងពេលមានបញ្ហាដំបៅក្រពះនោះ គឺគ្រឿងស្រវឹង៕
ប្រភព៖ សប្បាយ




