សុខភាព និង ផ្លូវភេទ

របៀបការពារភ្នែកអ្នក

ភ្នែកគឺជាសរីរាង្គដែលសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប។បើភ្នែកមើលមិនឃើញ អ្នកនឹងបាត់បង់អ្វីៗទាំងអស់។ម៉្យាងទៀតបើភ្នែកមើលមិនច្បាស់ក៏ជាបញ្ហាមួយដែរ។ដូចនេះតើអ្នកគួរធ្វើដូចម្តេចដើម្បីការពារភ្នែកអ្នកនោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)


អ្នកគួរតែសម្លឹងមើលរុក្ខជាតិបៃតងឲ្យបានច្រើន ដោយសម្លឹងមិនដាក់ភ្នែកនៅម៉ោង៦ព្រឹកគឺជាពេលវេលាដែលល្អបំផុត។ រុក្ខជាតិបៃតងនេះ ធ្វើឲ្យភ្នែកអ្នកភ្លឺជាងមុនដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែសម្លឹងមើល ដើម្បីការពារភ្នែករបស់អ្នក។


បរិភោគអាហារដែលមានពណ៌លឿងឲ្យបានច្រើនដូចជា ល្ហុង ការ៉ុតជាដើម។ អាហារទាំងនេះ នឹងជំនួយដល់ភ្នែកអ្នកណាស់ ធ្វើឲ្យភ្នែកអ្នកមិនងាយម្ញូបនោះឡើយ។


ចូលអ្នកកុំសម្លឹងមើលទូរស័ព្ទយូរពេកមាន ន័យថា មិនត្រូវលេងទូរស័ព្ទយូរទេ វាប៉ះពាល់ដល់ភ្នែកខ្លាំងណាស់ ដោយធ្វើឲ្យអ្នកឆាប់ពាក់វែងតាជាខ្លាំង។


កុំព្យូទ័រក៏ជារបស់ដែលធ្វើឲ្យខូចភ្នែកដែរ។ ដូចនេះអ្នកគួរតែកាត់បន្ថយការលេងgameតាមកុំព្យូទ័រ ទើបអាចការពារភ្នែករបស់អ្នកបាន។


អ្នកមិនត្រូវមើលទូរស័ព្ទនៅកន្លែងងងឹតទេ។ បើចង់លេងនៅពេលយប់ត្រូវតែបើកភ្លើងបន្ទប់ឲ្យភ្លឺ ទើបមិនបំផ្លាញភ្នែករបស់អ្នក។ ដូចនេះទម្លាប់អាក្រក់ទាំងនេះអ្នកគួរតែចៀសវាងដើម្បីសុខភាពភ្នែកអ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប្រភព៖health

Most Popular

To Top