សុខភាព និង ផ្លូវភេទ

មហារីកសុដន់ដោយការរលាក ជាប្រភេទនៃជំងឺមហារីកសុដន់មួយដ៏កម្រ

តើអ្វីទៅជាជំងឺមហារីកសុដន់ដោយសារការរលាក?
ជំងឺមហារីកសុដន់ដោយសារការរលាក គឺជាប្រភេទនៃជំងឺមហារីកសុដន់មួយដ៏កម្រ ហើយមានការរីកលូតលាស់យ៉ាងឆាប់រហ័ស និងធ្វើឲ្យសុដន់មានពណ៌ក្រហម ហើម និង តឹងណែន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វាកើតមានឡើងនៅពេលដែលកោសិកាមហារីកបានរារាំងទៅលើសរសៃឡាំហ្វាទិចនៅក្នុងស្បែកដែលគ្របដណ្តប់សុដន់ ដែលបណ្តាលឲ្យសុដន់ប្រែជាក្រហម និងតឹងណែន ដែលអាចនឹងច្រឡំជាមួយការរលាកសុដន់ដោយសារការឆ្លងមេរោគ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សញ្ញា និងរោគសញ្ញានៃជំងឺមហារីកសុដន់ដោយសារការរលាករួមមាន ៖
• ការផ្លាស់ប្តូររូបរាងនៃសុដន់ម្ខាងយ៉ាងឆាប់រហ័ស
• សុដន់ម្ខាងប្រែក្លាយជាក្រាស់ធ្ងន់ ឬឡើងធំដែលអាចមើលឃើញនឹងភ្នែកបាន
• សុដន់មានការផ្លាស់ប្ដូរពណ៌ជាពណ៏ក្រហម ពណ៌ស្វាយ ពណ៌ផ្កាឈូក ឬជាំ
• សុដន់មានកម្តៅដែលមិនប្រក្រតី
• ស្បែកសុដន់មានរូបរាងដូចសំបកក្រូច
• សុដន់ឡើងតឹង ឈឺ ឬរមាស់
• មានកូនកណ្ដុរនៅក្រោមក្លៀក និងក
• ក្បាលដោះរាប ឬលឹបចូលក្នុង
• ជំងឺមហារីកសុដន់ដោយសារការរលាកមិនមានទម្រង់ដូចជាដុំទេ វាកើតមានឡើងជាទម្រង់ដទៃទៀតនៃជំងឺមហារីកសុដន់ដែរ៕

ប្រភព៖health

Most Popular

To Top