សុខភាព និង ផ្លូវភេទ

អស់បារម្ភ! បំបាត់អាការៈក្ដៅខ្លួនឆាប់រហ័ស ជាមួយតែរុក្ខជាតិទាំងនេះ

តើអ្នកចង់បំបាត់អាការៈក្ដៅខ្លួនដោយមិនចាំបាច់លេបថ្នាំមែនទេ? មិនពិបាកឡើយ! ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែរុក្ខជាតិមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីតែរុក្ខជាតិដែលមានលក្ខណៈសម្បត្តិព្យាបាលអាការៈក្ដៅខ្លួន ៖
១. តែខ្ញី
ក្រៅពីជួយដោះស្រាយបញ្ហាពិបាករំលាយអាហារ ចង្អោរចង់ក្អួត និងក្អួតហើយនោះ ការទទួលទានតែខ្ញីក៏ជួយបំបាត់អាការៈក្ដៅខ្លួនបានយ៉ាងប្រសើរផងដែរ។ នេះគឺដោយសារតែ “តែខ្ញី” ជួយប្រយុទ្ធប្រឆាំងការឆ្លងមេរោគ ក៏ដូចជាការរលាក ​និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។
២. តែជីអង្កាម
ក៏ដូចនឹងតែខ្ញីដែរ តែជីអង្កាមមានប្រសិទ្ធភាពបន្ថយកម្ដៅរាងកាយដោយទប់ទល់ប្រឆាំងការឆ្លងមេរោគ។ តែជីអង្កាមក៏មានលក្ខណៈសម្បត្តិជួយឱ្យត្រជាក់ផងដែរ។
៣. តែផ្កា Chamomile
ក្រៅពីជួយឱ្យគេងលក់ស្រួល កាត់បន្ថយស្ត្រេស និងបញ្ហាថប់បារម្ភហើយនោះ តែផ្កា Chamomile ក៏អាចបំបាត់អាការៈក្ដៅខ្លួនបានយ៉ាងឆាប់រហ័ស។ ដូច្នេះប្រសិនបើជួបប្រទះជំងឺគ្រុនក្ដៅ ឬអាការៈក្ដៅខ្លួន ចូរឆុងតែផ្កា Chamomile ទទួលទាន៕

ប្រភព៖health

Most Popular

To Top