សុខភាព និង ផ្លូវភេទ

ចង្កោមរោគសញ្ញាជំងឺរលាកពោះវៀន៖ មូលដ្ឋានគ្រឹះនៃការយល់ដឹង

ចង្កោមរោគសញ្ញាជំងឺរលាកពោះវៀន (Irritable Bowel Syndrome, IBS) គឺជាជំងឺមួយប្រភេទដែលកើតឡើងទៅលើពោះវៀន ហើយក៏មានញឹកញាប់លើប្រជាជនយើងដែរ។ បញ្ហានេះច្រើនតែបង្កឡើងដោយការផ្សំគ្នានៃដំណើការធម្មតារបស់រាងកាយ (ការប្រែប្រួលចលនាពោះវៀន) និងកត្តាចិត្តសាស្រ្តក្នុងសង្គម (ស្រ្តេស របៀបរស់នៅ)។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រោគសញ្ញាដែលកើតមានជាញឹកញាប់
ការទល់លាមក និង/ឬរាករូស គឺជាអាការៈញឹកញាប់នៃការរលាកពោះវៀន។ លើសពីនេះទៅទៀត វាក៏អាចធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ថា ពួកគេហាក់បីដូចជាបន្ទោបង់មិនអស់សោះទោះបីជាអង្គុយលើចានបង្គន់យូរហើយក៏ដោយ។
ការហើមពោះ ក៏ជាអាការៈមួយផងដែរ ប៉ុន្តែវានឹងបាត់ទៅវិញក្រោយពីផោមរួច។
ការឈឺពោះបែបរមួលៗ តែងតែកើតមានជាញឹកញាប់លើអាការៈជំងឺចង្កោមរោគសញ្ញារលាកពោះវៀននេះ ប៉ុន្តែវានឹងបាត់ទៅវិញក្រោយពីបន្ទោបង់រួច។
រោគសញ្ញារបស់ជំងឺនេះអាចនឹងមានថែមទៀតដែរដូចជា អស់កម្លាំង ឈឺខ្នង នោមញឹក គេងមិនបាន ថប់អារម្មណ៍ និងមានអារម្មណ៍បាក់ទឹកចិត្តជាដើម។
ការព្យាបាល
របៀបរស់នៅ៖ ជាទូទៅ ត្រូវធ្វើយ៉ាងណាមានរបៀបរស់នៅប្រកបដោយសុខភាពល្អដូចជា ហាត់ប្រាណគ្រប់គ្រាន់ សម្រាកគ្រប់គ្រាន់ និងបន្ធូអារម្មណ៍ឲ្យបានច្រើន។
គ្រប់គ្រងស្រ្តេស៖ កត្តាចិត្តសាស្រ្ត និងសង្គមដើរតួនាទីសំខាន់ណាស់ក្នុងការបង្កើតជាចង្កោមរោគសញ្ញាជំងឺរលាកពោះវៀននេះឡើង ដូច្នេះចូរសម្គាល់មើលថាអ្វីទៅជាកត្តានាំឲ្យកើតស្រ្តេស និងព្យាយាមដោះស្រាយវាឲ្យបានលឿន។ អ្នកជំងឺខ្លះទាល់តែត្រូវព្យាបាលជាមួយអ្នកជំនាញខាងចិត្តសាស្រ្តទើបធូរស្រាលវិញ។
របបអាហារ៖ កត្តារបបអាហារតែមួយមុខមិនអាចបណ្តាលឲ្យកើតជំងឺ IBS ទេ តែអាហារខ្លះអាចធ្វើឲ្យរោគសញ្ញារបស់ជំងឺនេះកាន់តែធ្ងន់ធ្ងរបាន ដូចជា អាហារសម្បូរជាតិខ្លាញ់ អាហារឆា ឬចៀន កាហ្វេ និងគ្រឿងស្រឹវងជាដើម ព្រោះវាអាចបណ្តាលឲ្យរាករូស និងឈឺពោះបែបរមួលបាន។ របបអាហារផ្តល់សុខភាពមានដូចជា បន្លែ ផ្លែឈើ និងទឹកធម្មតា។
ថ្នាំ៖ ថ្នាំបន្ធូរសាច់ដុំច្រើនតែត្រូវបានប្រើប្រាស់ដើម្បីព្យាបាលអាការៈរមួលសាច់ដុំនៅពោះ និងហើមពោះ។ ថ្នាំបន្ទន់លាមកអាចនឹងប្រើដើម្បីបំបាត់ការទល់លាមក និងថ្នាំទប់រាកប្រើសម្រាប់គ្រប់គ្រងការរាករូស។ អ្នកជំងឺខ្លះអាចនឹងត្រូវប្រើថ្នាំទប់ស្កាត់ការបាក់ទឹកចិត្តទៀតផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចូរចាំថា បើសិនជាឃើញឈាមក្នុងលាមក នោះវាមិនមែនជារោគសញ្ញារបស់ជំងឺ IBS ទេ ដូច្នេះអ្នកគួរតែទៅជួបពេទ្យឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន៕

ប្រភព៖health

Most Popular

To Top