សុខភាព និង ផ្លូវភេទ

ឆ្ងល់​ទេ? ថា​ជនជាតិ​ជប៉ុន​មាន​វិធីសាស្ត្រ​អ្វី បានជា​សម្បូរ​មនុស្ស​មាន​អាយុវែង​ច្រើន​ម្ល៉េះ?

កើត​ចាស់​ឈឺ​ស្លាប់​ គឺ​គ្មាន​អ្នក​ណា​ម្នាក់​ជៀស​ផុត​បាន​ឡើយ​។ តែ​ជនជាតិ​ជប៉ុន​មាន​វិធីសាស្ត្រ​ក្នុង​ការ​រស់​នៅ​ឲ្យ​មាន​អាយុ​វែង​។ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ? ថា​ហេតុ​អ្វី​ជនជាតិ​ជប៉ុន​សម្បូរ​មនុស្ស​មាន​អាយុវែង​ច្រើន​ម្ល៉េះ ចម្ងល់​ទាំង​នោះ​លែង​ជា​ចម្ងល់​ទៀត​ហើយ​។ ដូចនេះ​មក​មើល​ពី​របៀប​រស់​នៅ និង​ការ​ហូប​ចុក​របស់​ជនជាតិ​ជប៉ុន​​៖
១. មិនញ៉ាំសាច់​ពណ៌​ក្រហម
ប្រជាជន​ជប៉ុន​មិន​បរិភោគ​សាច់​ក្រហម​ច្រើន​ទេ ព្រោះ​តែ​សាច់​ក្រហម​មាន​កូលេស្តេរ៉ុល​ច្រើន​​ ហើយ​សាច់​ក្រហម​អាច​​បណ្ដាល​ឲ្យ​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ​​

២.របប​អាហារ
បាយ​ ៖ ត្រូវ​បាន​ញ៉ាំ​ជា​មួយ​និង​អាហារ​ផ្សេង​ជា​ច្រើន ប៉ុន្តែ​ប្រសិន​បើ​ចង់​ឲ្យ​កាន់តែ​ល្អ​នោះ​គឺ​លាយ​ជា​មួយ​អង្ករសម្រូប។
សណ្ដែក ៖ តៅហ៊ូ សណ្ដែក​បណ្ដុះ ទាំង​នេះ​សុទ្ធ​សឹង​តែ​ជា​អាហារ​ដែល​មាន​ប្រូតេអ៊ីន និង​ជួយ​កាត់​បន្ថយ​​ជំងឺ​បេះដូង និង​លើសឈាម។
តែ ៖ ជនជាតិ​ជប៉ុន​ផឹក​តែ​រាល់​ថ្ងៃ​ហើយ​ប្រភេទ​តែ​ដែល​គេ​ចូលចិត្ត​នោះ​គឺ តែ​បៃតង​ និង​តែ​អូឡុង ព្រោះ​វា​ជួយ​ការពារ​ជំងឺ​មហារីក។
សារាយ​សមុទ្រ ៖ ជួយ​ការពារ​ជំងឺ​មហារីក​បាន​ច្រើន​ប្រភេទ។
បន្លែ​ ៖ បរិភោគ​បន្លែ​ឲ្យ​បាន​កាន់​តែ​ច្រើន​កាន់​តែ​មាន​សុខភាព​ល្អ។
ញ៉ាំ​អាហារ​ចាន​តូច ៖ ព្រោះ​កំណត់​ការ​ញ៉ាំ​បាន​ត្រឹម​ត្រូវ​ និង​មិន​សូវ​ញ៉ាំ​ច្រើន ម្យ៉ាង​ទៀត​ញ៉ាំ​យឺត​ៗ​។​

៣.ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្លង
ប្រជាជន​ជប៉ុន​ភាគ​ច្រើន​ទទួល​រង​នូវ​ជំងឺ​រលាក​សួត​ វីរុស និង​ក្រពះ​ដែល​ពួក​គេ​​​បាន​ស្លាប់​ដោយ​សារ​មិន​មាន​ថ្នាំ​ព្យាបាល​ជំងឺ​ទាំង​នោះ។ តែ​រឿង​នេះ​បាន​កែ​ប្រែ​ហើយ​ ព្រោះ​បាន​រក​ឃើញ​ថ្នាំ​ប៉េនីស៊ីលីន ដែល​ជា​ថ្នាំ​ការពារ​និង​ថែរក្សា​សុខភាព ជួយ​ឲ្យ​មាន​អាយុ​វែង។ ​​ ៤.រីករាយ​ជា​មួយ​ការ​ងូត​ទឹក​ក្ដៅរយៈ​ពេល​យូរ
ការ​ងូត​ទឹក​ក្ដៅ​ ជួយ​ធ្វើ​ឲ្យ​ឈាម​រត់​បាន​ស្រួល នឹង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល​ ដែល​ជួយ​ឲ្យ​មនុស្ស​រំសាយ​ភាព​អស់​​កម្លាំង។ ម៉្យាង​ទៀត មនុស្ស​ចាស់​នៅ​ប្រទេស​ជប៉ុន ចូលចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត (និទាឃៈរដូវ)​ ដើម្បី​ទៅ​ត្រាំ​ទឹក​ក្ដៅ។
៥. ​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ
រក្សា​ទម្ងន់​ឲ្យ​បាន​ថេរ បើ​ទោះ​បី​ជា​អាយុ​ច្រើន​ក៏​ដោយ។ ប្រជាជន​ជប៉ុន​ជា​ច្រើន​ផ្ដោត​លើ​ការ​រក្សា​ទម្ងន់ ដោយ​ការ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ មិនថា​ក្មេង​ឬ​ចាស់​នោះ​ទេ​ត្រូវ​តែ​ក្រិត​ក្រម​ទម្ងន់​ឲ្យ​ត្រូវ​តាម​ក្បួន​ខ្នាត និង​រស់​នៅ​ដោយ​មាន​អនាម័យ​ល្អ។​

ប្រភព៖Sabay

Most Popular

To Top