សុខភាព និង ផ្លូវភេទ

តើអ្នកគួរតែប្រយ័ត្នពីអ្វីខ្លះពេលដែលអ្នកញ៉ាំផ្សិតម្ជុរ?

នៅកោះតៃវ៉ាន់មានអ្នកដែលពិសារផ្សិតម្ជុរនេះហើយកើតមានអាការៈពុលដែលបញ្ជូលទៅមន្ទីរពេទ្យជាបន្ទាន់។ ដូចនេះនៅពេលដែលអ្នកញ៉ាំផ្សិតនេះ តើអ្នកគួរតែប្រយ័ត្នពីរឿងអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)


នៅពេលដែលអ្នកទិញផ្សិតនេះមកចម្អិន ប្រសិនជាវាមានលក្ខណៈតូចពេក ហើយធំពេក ចូលអ្នកកុំទិញឲ្យសោះ ព្រោះវាអាចមានថ្នាំក្នុងនោះដែលអាចធ្វើឲ្យអ្នកពុលបាន។


នៅពេលដែលអ្នកចម្អិនផ្សិតនេះ អ្នកគួរតែចម្អិនវាឲ្យឆ្អិន ព្រោះនៅពេលដែលមិនទាន់ឆ្អិន ហើយអ្នកយកមកញ៉ាំ វាអាចធ្វើឲ្យមេរោគទាំងនោះមិនទាន់ងាប់អស់ ដែលអាចនាំឲ្យអ្នកមានអាការៈពុល ហើមពោះ ឬក្អួតជាដើម។


នៅពេលដែលអ្នកលាងផ្សិតម្ជុរនេះ អ្នកគួរតែលាងវាឲ្យបានច្រើនដង ហើយមុនពេលដែលយកទៅចម្អិន អ្នកត្រូវតែយកវាទៅស្រស់ទឹកក្តៅចេញម្តង ដើម្បីឲ្យជាតិគីមីទាំងនោះអាចចេញពីក្នុងផ្សិតទាំងនោះអស់ នោះអ្នកអាចញ៉ាំដោយសុវត្ថិភាពជាមិនខានឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ប្រភព៖health

Most Popular

To Top