សុខភាព និង ផ្លូវភេទ

ស្រ្តីកំពុងតែមិនមករដូវ យកល្អគួរតែផ្លាស់ប្តូររបៀបរស់នៅទាំងនេះសិន

មានហេតុផលខុសៗគ្នាច្រើនណាស់នៅពីក្រោយការមិនមករដូវរបស់មនុស្សស្រី ចាប់តាំងពីការអតុល្យភាពអ័រម៉ូន រហូតដល់មានបញ្ហាណាមួយនៃប្រព័ន្ធប្រដាប់បន្តពូជរបស់ស្រ្តី។ អ្វីដែលកើតឡើងញឹកញាប់នោះគឺថា ការមិនមករដូវអាចកើតឡើងដោយសារតែការរំខាននៃភាពធម្មតារបស់អ័រម៉ូនជាច្រើនក្នុងរាងកាយដូចជា ស្រ្តេស បាក់ទឹកចិត្ត កង្វះអាហារូបត្ថម្ភ ធាត់ជ្រុល ស្គមពេក និងហាត់ប្រាណច្រើនពេក។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាក៏ប្រហែលជាបង្កឡើងដោយសារតែជំងឺដែរដូចជា ចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ និងជំងឺបេះដូងពីកំណើតជាដើម។
មានឧទាហរណ៍ច្រើនណាស់ដែលអាការៈមិនមករដូវអាចស្រួលបួលមកវិញ ជាមួយនឹងការដោះស្រាយពីរបបអាហារពីរបីប្រភេទ និងការផ្លាស់ប្តូររបៀបរស់នៅ។ យ៉ាងណាមិញ អ្នកក៏ព្យាបាលការមិនមករដូវតាមរយៈវិធីងាយៗដូចខាងក្រោមនេះបានដែរ៖
បន្ថយស្រ្តេស
ស្រ្តេសគឺជាមូលហេតុដ៏ចំបងមួយដែលនាំឲ្យស្រ្តីងាយនឹងមិនមករដូវណាស់។ បើសិនជាអ្នកកំពុងតែស្ថិតក្នុងជីវិតដែលរស់នៅរវល់ច្រើនពេក យកល្អគួរតែចៀសវាងភាពស្រ្តេសឲ្យបានច្រើនតាមតែអាចធ្វើទៅបានទៅ ជាពិសេសសកម្មភាពដែលធ្វើឲ្យអ្នកមានភាពតានតឹងក្នុងអារម្មណ៍ខ្លាំង។ អ្នកក៏គួរតែព្យាយាមរំងាប់អារម្មណ៍ឲ្យបានច្រើនផងបើសិនជាមានជំងឺបាក់ទឹកចិត្ត និងថប់អារម្មណ៍។
ត្រូវមានទម្លាប់ញ៉ាំអាហារផ្តល់សុខភាព
អ្នកក៏ងាយនឹងមានបញ្ហាមិនមករដូវដែរបើសិនជាអ្នកកំពុងតែកង្វះអាហារូបត្ថម្ភ ដែលវាច្រើនតែកើតឡើងជាញឹកញាប់ក្នុងករណីដែលញ៉ាំអាហារផ្តល់សុខភាពមិនគ្រប់គ្រាន់។ ការតមអាហារគឺជាដើមហេតុដ៏សំខាន់ជាងគេហើយ។ ដើម្បីឲ្យរដូវមកទៀងទាត់វិញ ចូរប្រាកដថា អ្នកបានញ៉ាំអាហារសម្បូរជាតិរ៉ែ និងវីតាមីនជាទៀងទាត់ដែរ។
រក្សាទម្ងន់ឲ្យមានសុខភាពល្អ
មិនខ្វល់ថាអ្នកស្គមពេក ឬធាត់ពេកទេ វាសុទ្ធតែអាចធ្វើឲ្យរដូវមិនអាចមកទៀងទាត់បានកាលណាអ្នកមានទម្ងន់មិនស្ថិតក្នុងសុខភាពល្អ។ ការដែលស្គមពេក និងធាត់ពេកអាចធ្វើឲ្យប្រែប្រួលដល់អ័រម៉ូន និងបង្កជាបញ្ហាជាច្រើនកើតឡើងក្នុងរាងកាយដែរ។
ញ៉ាំទឹកប៉េងប៉ោះ
វាពិតជាគំនិតមួយល្អដែលអ្នកញ៉ាំទឹកប៉េងប៉ោះជាទៀងទាត់បើសិនជាអ្នកកំពុងតែជួបបញ្ហាមិនមករដូវ។ ការដែលទទួលបានសារធាតុអង់ទីអុកស៊ីដង់ និងប្រឆាំងការរលាកពីទឹកប៉េងប៉ោះពិតជាវិធីសាស្រ្តមួយដែលចាស់កំរិលក្នុងការដោះស្រាយការមករដូវមិនទៀងមែន តែវានៅតែជាវិធីដ៏ល្អដែលយើងអាចធ្វើបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការដែលញ៉ាំប៉េងប៉ច្រើនជារៀងរាល់ថ្ងៃក៏មានប្រសិទ្ធភាពដូចគ្នាដែរ៕

ប្រភព៖health

Most Popular

To Top