សុខភាព និង ផ្លូវភេទ

ការធ្វើតេស្តពិនិត្យសុខភាពដ៏សំខាន់សម្រាប់ស្ត្រី

ខាងក្រោមនេះ គឺជាការធ្វើតេស្តពិនិត្យសុខភាពយ៉ាងសំខាន់សម្រាប់ស្ត្រី ដើម្បីធ្វើរោគវិនិច្ឆ័យបញ្ហាណាមួយ មុននឹងវាអាចកើតឡើង ឬក្លាយជាធ្ងន់ធ្ងរបាន។
ការពិនិត្យរកកោសិកាមាត់ស្បូន (Pap Smear)
វាគឺជាការស្វែងរកភាពមិនធម្មតនៃកោសិកាមាត់ស្បូនដែលអាចវិវត្តន៍ទៅជាជំងឺមហារីកមាត់ស្បូន។ មេរោគ HPV ជំងឺកាមរោគដែលជាមូលហេតុចម្បងនៃជំងឺមហារីកមាត់ស្បូន។ អ្នកអាចចាប់ផ្តើមពិនិត្យនៅអាយុ ២១ ឆ្នាំ ហើយបើមានសុខភាពល្អនោះគេអាចធ្វើបន្តបន្ទាប់រៀងរាល់ ២ ឆ្នាំម្ដង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជំងឺមហារីកក្រពេញអូវែ
ដោយសារតែជំងឺមហារីកក្រពេញអូវែបានសម្លាប់ស្ត្រីប្រមាណជា ១៥០០០ នាក់ ចំពោះស្ត្រីអាយុ ៥០ ទៅ ៧៥ ឆ្នាំជារៀងរាល់ឆ្នាំ ដូច្នេះ វាជាសំខាន់ដែលស្ត្រីគួរពិនិត្យរកមើលជំងឺមួយនេះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជំងឺបេះដូង
ជំងឺបេះដូង គឺជាឃាតករចម្បងនៃស្ត្រីទូទាំងពិភពលោក។ នោះហើយជាមូលហេតុដែលធ្វើឲ្យស្ត្រីអាយុ ៥០ ឆ្នាំ ហើយមានប្រវត្តិគ្រួសារកើតជំងឺបេះដូងត្រូវចាំបាច់ត្រូវពិនិត្យជារៀងរាល់ឆ្នាំ។
ការថតដោះ
ការពិនិត្យសុដន់ប្រចាំឆ្នាំគួរចាប់ផ្តើមនៅពេលអ្នកមានអាយុ ៤០ ឆ្នាំ។ ប្រសិនបើការពិនិត្យសុដន់មានលក្ខណៈធម្មតា នោះអ្នកអាចមានការពិនិត្យជារៀងរាល់ឆ្នាំដែលអាចចាប់ផ្តើមនៅអាយុ ៥០ ឆ្នាំ។
ជំងឺពុកឆ្អឹង
ជំងឺពុកឆ្អឹង គឺមានការថយចុះ និងការចុះខ្សោយនៃឆ្អឹងក្នុងអំឡុងពេលអស់រដូវ (ឬអាយុលើសពី ៥០ ឆ្នាំ) នៅពេលដែលឆ្អឹងត្រូវបានរងផលប៉ះពាល់៕

ប្រភព៖health

Most Popular

To Top