សុខភាព និង ផ្លូវភេទ

ដើម្បីថ្លើមមានសុខភាពល្អគួរតែ…

ធម្មតាថ្លើមគឺជាសរីរាង្គដ៏ធំ និងសំខាន់មួយក្នុងរាងកាយមនុស្សយើង ដែលមានតួនាទីក្នុងការរំលាយជាតិខ្លាញ់ និងច្រោះជាតិពុល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)គ្រប់មូលេគុលខ្លាញ់ទាំងអស់ដែលមនុស្សយើងញ៉ាំហើយ គឺត្រូវឆ្លងកាត់ថ្លើម ប៉ុន្តែបើសិនជាថ្លើមនោះធ្វើការច្រើនជ្រុល វាអាចនឹងមិនមានផលល្អសម្រាប់សុខភាពវា និងរាងកាយទាំងមូលបានឡើយ។
ដូច្នេះដើម្បីទទួលបានថ្លើមមានសុខភាពល្អ អ្នកគួរណាធ្វើរឿងដូចខាងក្រោមនេះ៖
ចាប់តាំងពីថ្លើមត្រូវការវីតាមីន និងជីវជាតិច្រើនដើម្បីបំពេញមុខងាររបស់វាមក ដូច្នេះរបបអាហារអ្នកក៏គួរតែសម្បូរទៅដោយផ្លែ និងបន្លែច្រើនដែរ ព្រោះអាហារទាំងនេះត្រូវបានអ្នកវិទ្យាសាស្រ្តចាត់ទុកថាពោរពេញដោយជីវជាតិសំខាន់ៗទាំងអស់។
យកល្អអ្នកគួរតែកុំញ៉ាំអាហារណាដែលដាក់សារធាតុញៀន សារធាតុរក្សាគុណភាព ឬមានពណ៌លាក់ច្រើន ព្រោះវានឹងដាក់បន្ទុកទៅលើថ្លើមធ្វើការចំពោះរឿងនេះកាន់តែខ្លាំង។
ចូរញ៉ាំទឹកធម្មតាពីរ ៨ ទៅ១០កែវជារៀងរាល់ថ្ងៃ ព្រោះវាគឺជាមធ្យោបាយតែមួយគត់ដែលថ្លើមអាចច្រោះជាតិពុលចេញពីក្នុងខ្លួនបាន។
យកល្អគួរតែញ៉ាំទឹកមួយកែវធំជារៀងរាល់ព្រឹកមុនញ៉ាំអាហារ ឬលាយជាមួយទឹកក្រូចឆ្មាស្រស់មួយផ្លែក៏បានដែរ ព្រោះវាក៏មានសមត្ថភាពច្រោះជាតិពុលដល់ថ្លើមបានដែរ។
ញ៉ាំអាហារជួយសាងសងថ្លើមឡើងវិញដូចជា ការ៉ុត និងបន្លែពណ៌បៃតងផ្សេងៗទៀត។
ចូរញ៉ាំខ្ទឹមបារាំង ខ្ទឹមស និងប្រូខូលីឲ្យបានច្រើន ព្រោះអាហារទាំងនេះផ្ទុកសារធាតុស្ពាន់ធ័រ ដែលជាតម្រូវការដ៏ចំបាច់សម្រាប់សមត្ថភាពច្រោះជាតិពុលរបស់ថ្លើម។
ការច្រោះជាតិពុលរបស់ថ្លើមទាមទារឲ្យមានជីវជាតិច្រើនទើបអាចធ្វើការបានត្រឹមត្រូវ ដូច្នេះចូរប្រាកដថាអ្នកបានញ៉ាំថ្នាំបំប៉នវីតាមីនចម្រុះ និងជាតិរ៉ែដែលមានគុណភាពខ្ពស់ផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកក៏អាចម៉ាស្សាថ្លើមបានដែលស្ថិតនៅក្រោមឆ្អឹងជំនីខាងស្តាំក្នុងពេលគេងផ្ងា ព្រោះវានឹងជំរុញដល់របត់ឈាមរត់នៅកន្លែងនោះកាន់តែល្អ៕

ប្រភព៖health

Most Popular

To Top