ជាទូទៅ ការឆ្លងមេរោគផ្សិតមានរោគសញ្ញាស្រដៀងគ្នាទៅនឹងជំងឺកាមរោគ ដូចជាការរលាកទ្វារមាស ការរមាស់ ការឈឺ ការក្រហាយ និងការហូរទឹករំអិល។
ការឆ្លងមេរោគផ្សិតនេះបង្កឡើងដោយមេរោគផ្សិតម៉្យាងដែលគេហៅថា candida albicans ក្នុងទ្វាមាស និងផ្នែកខាងក្រៅទ្វាមាស។ ប៉ុន្តែមានតែគ្រូពេទ្យទេដែលជាអ្នកផ្ទៀងផ្ទាត់ថាបញ្ហាទាំងនោះបង្កឡើងដោយមេរោគផ្សិត ឬអត់នោះ។
ទាំងនេះគឺជាសញ្ញាទូទៅដែលអ្នកអាចជាជនរងគ្រោះនៃការឆ្លងមេរោគផ្សិតមួយនេះដែរ។
ការរមាស់ទ្វារមាស
ជាធម្មតា ការរមាស់ទ្វារមាសនេះអាចនៅយូរ ហើយវាអាចធ្ងន់ធ្ងរ បើមានការឆ្លងរាលដាលនៅជុំវិញទ្វារមាស និងរន្ធគូថ។ ការឈឺចាប់ និងរមាស់អាចជារឿងធម្មតាក្នុងអំឡុងពេលនោមផងដែរ។
ការធ្លាក់សពីទ្វារមាស
វាជាការហូរទឹករំអិលពីទ្វារមាសមានពណ៌ស ដុំៗហើយញឹកញាប់ អ្នកអាចមានការឆ្លងមេរោគផ្សិត។
រលាកទ្វារមាស
បើអ្នកបើកទ្វាមាសមើលនោះ អ្នកនឹងសម្គាល់ឃើញថាវាហាក់ដូចជារលាក និងមានពណ៌ក្រហម។
ការឈឺចាប់នៅពេលនោម
ការឈឺចាប់នេះកើតឡើងដោយសារទឹកនោមមានជាតិអាស៊ីត ហើយវាប៉ះនឹងបរបេទ្វារមាស និងជាលិកាទ្វារមាសដែលកំពុងតែរលាក។
ការឡើងកន្ទួល
ការឆ្លងមេរោគផ្សិតនេះអាចបណ្តាលឲ្យយហើមនៅកន្លែងដែលមានសំណើមនៅជុំវិញទ្វារមាសរួមជាមួយកន្ទួលដែលមានការឈឺចាប់។
ទ្វារមាសមានក្លិនឆ្អាប
ការឆ្លងមេរោគផ្សិតនេះធ្វើឲ្យធ្លាក់សរួមជាមួយក្លិនឆ្អាបយ៉ាងខ្លាំង។
ការឈឺចាប់ក្នុងកំឡុងពេលរួមភេទ
វាកើតឡើងដោយ សារការរលាក និងហើមនៃទ្វារមាស៕ប្រភព៖health.com.kh