BBC៖ អង្គការសប្បុរសធម៌ ឈានមុខគេឈ្មោះ Marie Stopes បាននិយាយថា ខ្លួនបានប្រមូលស្រោមជាងមួយលានស្រោម ដែលបានចែកចាយ នៅប្រទេសអ៊ូហ្គង់ដា បន្ទាប់ពីមានការព្រួយបារម្ភផ្នែកសុវត្ថិភាព នៃការប្រើប្រាស់ ក្រោយពី ការធ្វើតេស្ត៍សាកល្បង បានរកឃើញ ស្រោមអនាម័យម៉ាក Life Guard ផលិតដោយឥណ្ឌា មានផ្ទុកប្រហោង ឬការប្រថុយគ្រោះថ្នាក់អាចបែក។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា Marie Stopes បានផ្តល់សេវាពន្យារកំណើត និងផែនការគ្រួសារ ក្នុងប្រទេសជាង ៣៥ ។
Marie Stopes ផ្គត់ផ្គង់ស្រោម អនាម័យចន្លោះពី ១,៥ លានទៅ ២ លាន ស្រោមដល់អ៊ូហ្គង់ដារាល់ខែ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ BBC ថា «យើងបានបញ្ជាក់ថា នេះគឺជាលើកទីមួយហើយដែលកម្មវិធីមួយក្នុងប្រទេសរបស់យើង ចាំបាច់ត្រូវប្រមូលយកមកវិញបែបនេះ” ។
ការប្រមូលមកវិញនេះបានកើតឡើងបន្ទាប់ពី NDA បានសរសេរទៅសប្បុរសជនកាលពីថ្ងៃទី ៣០ ខែតុលាដោយនិយាយថា ស្រោមអនាម័យម៉ាក Life Life ចំនួន ២ក្រុមធំៗ មិនបានបំពេញតាម“ តេស្តគុណភាព” នោះទេ៕ប្រែសម្រួលៈ ណៃ តុលា