ក្រោយពេលដែលអ្នករួមភេទរួច អ្នកគួរតែអនុវត្តតាមវិធីខាងក្រោមនេះ ដើម្បីថែរក្សាសុខភាពអ្នកឲ្យរឹងមាំ មិនងាយទ្រុឌទ្រោម។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកបញ្ចប់ការរួមភេទ អ្នកអាចលុតជង្គង់លើដីជិតគ្រែរបស់អ្នក រួចញែកជង្គង់ចេញពីគ្នា។ បន្ទាប់មក អ្នកអាចធ្វើឲ្យខ្នងអ្នកត្រង់ រួចអោនទៅមុខ ដោយឲ្យមុខ និងទ្រូងអ្នកជិតដល់គ្រែ។ ការធ្វើបែបនេះ ដើម្បីជួយរក្សាស្បូនអ្នកឲ្យមានសុខភាពល្អ។
- ក្រោយពេលដែលអ្នករួមភេទរួច អ្នកមិនគួរសម្អាតភ្លាមនោះទេ ដោយអ្នកគួរតែសម្រាកចំនួនប៉ុន្មាននាទីជាមុនសិន។ បន្ទាប់មក អ្នកអាចធ្វើការសម្អាត ដោយប្រើទឹកក្តៅអ៊ុនៗ និងទឹកត្រជាក់ដើម្បីផ្លាស់ប្តូរគ្នាសម្អាត។ ប៉ុន្តែអ្នកមិនគួរសម្អាតយូរពេកទេ ទើបមិនប៉ះពាល់ដល់សុខភាពអ្នក។ ដូចនេះ វានឹងអាចជួយបង្កើនផ្លូវភេទអ្នកបានយ៉ាងល្អ។
- ក្រោយពេលដែលអ្នករួមភេទរួច អ្នកមិនគួរពិសារអាហារភ្លាមនោះទេ ព្រោះវាអាចធ្វើឲ្យក្រពះអ្នកពិបាករំលាយអាហារខ្លាំងណាស់។ ដូចនេះ អ្នកអាចញ៉ាំទឹកដែលមានសីតុណ្ហភាពចំនួន៤០អង្សាសេបាន ដោយញ៉ាំយឺតៗចូលទៅក្នុងរាងកាយអ្នក។ វានឹងអាចជួយបំបាត់អារម្មណ៍ពុះកញ្ច្រោលបាន ទើបក្រពះអ្នកអាចដំណើរការល្អវិញ៕ ប្រភព៖ health.com.kh