មានទារកមួយចំនួនតែងតែរករឿងនៅពេលយប់ជានិច្ច ដោយធ្វើឲ្យអ្នកម្តាយមិនអាចគេងលក់ស្រួលឡើយ។ ដូចនេះ អ្នកអាចចាប់ផ្តើមអប់រំកូនក្នុងផ្ទៃតាមរបៀប៣ខាងក្រោមនេះ នោះកូនកើតចេញមកនឹងងាយស្រួលចិញ្ចឹម។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកម្តាយមានអារម្មណ៍ថា កូនក្នុងផ្ទៃចេះកម្រើកតិចៗ អ្នកអាចតែងតែអង្អែរពោះរបស់អ្នកបាន។ អ្នកក៏អាចឲ្យលោកប៉ាអង្អែរដែរ ដោយអ្នកគួរតែគេងលើគ្រែ រួចឲ្យលោកប៉ាចាប់ផ្តើមអង្អែរពោះរបស់អ្នកពីលើចុះក្រោម ហើយពីស្តាំទៅឆ្វេង។ ការធ្វើបែបនេះ ដើម្បីឲ្យកូនក្នុងផ្ទៃអាចចាប់ផ្តើមរក្សាទំនាក់ទំនងជាមួយអ្នកទាំងពីរ។ ដូចនេះ ក្រោយពេលដែលគេកើតចេញមក គេនឹងអាចស្តាប់សម្តីអ្នកខ្លាំងណាស់។
- អ្នកក៏អាចចាប់ផ្តើមស្តាប់តន្ត្រីផងដែរ ព្រោះតន្ត្រីដែលស្រទន់ អាចជួយកូនក្នុងផ្ទៃលូតលាស់បានល្អ ដោយធ្វើឲ្យខួរក្បាលកូនលូតលាស់បានយ៉ាងល្អ។ ជាពិសេស ក៏អាចធ្វើឲ្យអ្នកអាចបន្ធូលអារម្មណ៍ផងដែរ។ ដូចនេះ អ្នកគួរតែប្រើវិធីនេះ ដើម្បីធ្វើឲ្យកូនស្តាប់សម្តីអ្នក មិនរករឿងអ្នកច្រើននៅពេលយប់។
- ចុងក្រោយ នៅពេលដែលអ្នកពរពោះបានចំនួន៦ខែ អ្នកអាចចាប់ផ្តើមអានរឿងនិទានឲ្យកូនក្នុងផ្ទៃស្តាប់ ព្រោះក្នុងរយៈពេលនេះ កូនអាចស្តាប់អ្វីដែលអ្នកនិយាយបានហើយ។ ដូចនេះ អ្នកអាចអាន ឬនិយាយផ្ទាល់ជាមួយកូនក្នុងផ្ទៃ ដើម្បីអាចអប់រំគេឲ្យក្លាយជាក្មេងឆ្លាតក្នុងផ្ទៃ។ នោះក្រោយពេលដែលគេចេញមក គេនឹងអាចស្តាប់សម្តីខ្លាំងណាស់៕ ប្រភព៖health.com.kh