ស្បែកឡើងកន្ទួលក្រហម អាចបណ្តាលមកពី ការអាឡាក់ស៊ី ចំណីអាហារ ការឡើងកំដៅ និងភាពស្មុគស្មាញ។ ការឡើងកន្ទួលក្រហមនេះ អាចធ្វើឲ្យអ្នករមាស់ នៅមិនសុខ ជួនកាលវាអាចធ្វើឲ្យអ្នកមានការឈឺចាប់។
ដូច្នេះវាពិតជាសំខាន់ខ្លាំងណាស់ ក្នុងការរិះរកវិធី ដើម្បីដោះស្រាយនៅបញ្ហា ដ៏គួរឲ្យរំខានមួយនេះ មុនពេលវាកាន់តែធ្វើការរីករាលដាល។ ដូច្នេះ អត្ថបទមួយនេះ និងបង្ហាញអ្នកអំពី វីធីបំបាត់ស្បែកឡើងកន្ទួលក្រហម តាមបែបធម្មជាតិ។
- អ្នកត្រូវយកប្រេងអូលីវ មកលាបនៅលើស្បែក ដែលមានឡើងកន្ទួលក្រហម ដើម្បីបំបាត់ការរមាស់ និងក្រហាយស្បែក។ ចូរកុំលាបវាច្រើនហួសហេតុពេក។ អ្នកគួតែលាបវាក្នុងបរិមាណសមល្មម និងទុកឲ្យស្បែក នៅកន្លែងនោះស្ងួត។
- យកបន្ទាលកន្ទុយក្រពើ មកដាក់នៅកន្លែងស្បែកឡើងកន្ទួល នៅពេលថ្ងៃ ប្រហែលជា ៥ ទៅ ១០នាទី។
- លាយប្រេងអូលីវ ជាមួយនឹង វីតាមីន E រូចយកមកលាបលើស្បែក ដោយប្រើស្បៃ។ ការធ្វើបែបនេះ វាអាចមានប្រសឹទ្ធខ្ពស់ ក្នុងការបំបាត់ស្បែកកន្ទួលរមាស់៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា