បរទេស៖ ដង្កូវតេនញ៉ាជាង ៧០០ក្បាល ត្រូវបានគេរកឃើញ នៅក្នុងខ្លួនរបស់បុរសម្នាក់រួម ទាំងផ្នែកខួរក្បាលនិងសួត របស់គាត់ មួយខែបន្ទាប់ពីគាត់បាន បរិភោគសាច់ជ្រូកឆៅ។
យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Zhu Zhongfa អាយុ ៤៦ ឆ្នាំបានលេបពង របស់ប៉ារ៉ាស៊ីត Taenia ដែលត្រូវបានគេស្គាល់ថា ជាដង្កូវសាច់ជ្រូក – ពីអាហារពេលល្ងាច របស់គាត់។
កម្មករសំណង់នៃទីក្រុងហាំងចូ នៅខេត្តហ្សេជាំង ភាគខាងកើតប្រទេសចិន បានទទួលរងប្រកាច់ ជាប្រចាំក្នុងរយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ហូបសាច់ជ្រូកឆៅនោះមក។
របាយការណ៍ក្នុងតំបន់បាននិយាយថា នៅពេលដែល គាត់ទៅមន្ទីរពេទ្យ គាត់បានបែកពពុះមាត់ និងបាត់បង់ស្មារតី។
ក្រុមគ្រូពេទ្យបាននិយាយថា ដង្កូវតេនញ៉ា បានចូលទៅក្នុងខ្លួន របស់លោក តាមរយៈប្រព័ន្ធរំលាយអាហារ ហើយបន្ទាប់មក បានធ្វើដំណើរទៅកាន់ខួរក្បាលតាមរយៈចរន្តឈាម៕
ប្រែសម្រួលៈ ណៃ តុលា