សុខភាព និង ផ្លូវភេទ

ចំនុច ការពារស្នាមលើស្បែក


ការចៀសវាងការកើតមុន ឬការរលាកផ្សេងៗ ដែលអាចនាំទៅរក ការកើតស្នាមលើស្បែក នោះពិបាកនឹងធ្វើបាន ប៉ុន្តែទោះជាយ៉ាងណាស អ្នកអាចការពារកុំឲ្យកើត មានស្នាមខ្មៅ ឬស្នាមផ្លែសាច់លើស្បែក របស់អ្នកបាន ដោយវិធីងាយៗ ដូចខាងក្រោម៖

១ កុំអេះឬកេះ
ព្យាយាមចៀសវាងការញេច កេះមុនឬស្នាមកន្ទួលពីសត្វល្អិតខាំ ព្រោះអាចបង្កឲ្យកើតបញ្ហា ដែលកាន់តែធំឡើងបាន។
២ ការពារស្បែក
ប្រើក្រែមការពារកម្តៅថ្ងៃ ដែលមានកម្រិត SPF 15 ឡើងទៅជាប្រចាំរាល់ថ្ងៃ និងគួរលាបវាបន្ថែម ក្នុងចន្លោះពេលថ្ងៃ ដើម្បីការពារកើតអុជៗខ្មៅ ឬស្នាមដំបៅក្លាយនាពេលអនាគត។
៣ កុំខាត់ស្បែកខ្លាំងៗពេក
ការខាត់ស្បែកខ្លាំងៗពេក ឬប្រើក្រែមខាត់ស្បែក (Scrub) ប្រភេទដែលមានគ្រាប់គ្រើម និងមុតស្រួចពេក អាចធ្វើឲ្យកើតស្នាមឆូត ឬរបួសជុំវិញក្បាលមុន រហូតធ្វើឲ្យការរលាក រាលដាលធ្ងន់ធ្ងរ៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញ

Most Popular

To Top